តាមការសង្កេតមួយ រយៈពេលចុងក្រោយនេះ នៅលើបណ្តាញសង្គម ពិសេសតាម Group ដែលពាក់ព័ន្ធនឹងរថយន្ត គឺឃើញមានការបង្ហោះច្រើន នូវរូបភាពបង្ហាញពីការលោតសញ្ញា Check ព្រមានអំពីកម្រិតសាំង ក្នុងធុងទាបជិតអស់ ក្នុងអំឡុងពេលដែលសាំង កំពុងឡើងថ្លៃនេះ ។

វាជាការបង្ហោះ ក្នុងន័យលេងសើចមួយ ប៉ុន្តែអ្នកប្រើប្រាស់រថយន្តខ្លះ អាចនឹងមិនដឹងទេថា ពេលលោតសញ្ញា Check នេះម្តងៗ តើសាំងសល់ប៉ុន្មានលីត្រទៀត?
ដោយសារតែចំណុះធុងសាំង គឺខុសៗគ្នាទៅតាមប្រភេទរថយន្ត ហើយក៏មិនមានការកំណត់ជាស្តង់ដានៅឡើយ ប៉ុន្តែគេប៉ាន់ស្មានជាទូទៅថា នៅពេលលោតសញ្ញា Check សាំង គឺកម្រិតសាំងអាចសល់ប្រហែល ១០ ទៅ ១៥% នៃចំណុះធុង។

កាលពីប៉ុន្មានឆ្នាំមុន មានការស្រាវជ្រាវ អំពីរថយន្តដែលលក់ ដាច់នៅប្រទេសអង់គ្លេស ថារថយន្តទាំងនោះ នៅពេលចាប់ផ្តើមលោតសញ្ញា Check សាំង តើអាចបន្តដំណើរបានចម្ងាយប៉ុន្មានទៀត ។ រថយន្តទាំងនោះមានដូចជា ៖
-Ford Fiesta បានចម្ងាយ ៥៩គីឡូម៉ែត្រ
-Vauxhall Corsa បានចម្ងាយ ៥៧គីឡូម៉ែត្រ
-Ford Focus បានចម្ងាយ ៦៥គីឡូម៉ែត្រ
-Nissan Qashqai បានចម្ងាយ ៦៩គីឡូម៉ែត្រ
-Volkswagen Polo បានចម្ងាយ ៦៧គីឡូម៉ែត្រ
-Vauxhall Astra បានចម្ងាយ ៤៨គីឡូម៉ែត្រ
-Audi A3 បានចម្ងាយ ៦៩គីឡូម៉ែត្រ
-Mini Cooper បានចម្ងាយ ៧០គីឡូម៉ែត្រ
-BMW 3 Series បានចម្ងាយ ៧០គីឡូម៉ែត្រ៕
