បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft បង្ហាញពីទំហំ​ នៃការវាយប្រហារ ដោយពួក Hacker រុស្ស៊ីលើសម្ព័ន្ធមិត្តអ៊ុយក្រែន

អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Microsoft បាននិយាយថា ពួក Hacker រុស្ស៊ីបានបើកការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណេត លើគោលដៅនៅក្នុង ប្រទេសចំនួន ៤២ ជាសម្ព័ន្ធមិត្តជាមួយអ៊ុយក្រែន ចាប់តាំងពីសង្រ្គាម របស់លោក Vladimir Putin បានចាប់ផ្តើមមក យោងតាមការ ចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបាននិយាយថា ការប៉ុនប៉ងលួច ចូលបានជោគជ័យ ២៩ភាគរយ សម្រាប់ពេលវេលា ហើយទិន្នន័យ ត្រូវបានលួចយ៉ាង ហោចណាស់ មួយភាគបួន នៃការលួចចូលបណ្តាញជោគជ័យ ។ វាបន្ថែមថា ជិតពីរភាគបីនៃគោលដៅពាក់ព័ន្ធនឹងសមាជិកណាតូ ហើយសហរដ្ឋអាមេរិក គឺជាគោលដៅចម្បង ។

ប្រទេសប៉ូឡូញ ជាផ្លូវបញ្ជូនដ៏សំខាន់ សម្រាប់ជំនួយយោធា ដែលហូរទៅកាន់ប្រទេស អ៊ុយក្រែន គឺជាប្រទេសទី២ ក្នុងរយៈពេល២ខែ កន្លងមកនេះ ប្រទេសដាណឺម៉ាក ន័រវែស ហ្វាំងឡង់ ស៊ុយអែត និងទួរគី ត្រូវបានគេមើលឃើញថា មានការកើនឡើង នូវគោលដៅ ។
ករណីលើកលែង ដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺប្រទេសអេស្តូនី ដែលក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនបានរកឃើញថា មិនមានការឈ្លានពាន តាមអ៊ីនធើណេត របស់រុស្ស៊ីទេ ចាប់តាំងពីលោក ពូទីន បានចាប់ផ្តើមការលុកលុយ ពេញប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ។ ក្រុមហ៊ុនបានផ្តល់កិត្តិយស ដល់ការទទួលយក Cloud Computing របស់ប្រទេសអេស្តូនី ជាកន្លែងដែលវាងាយស្រួល ក្នុងការស្វែងរកអ្នកឈ្លានពាន៕ដោយ៖លី ភីលីព

Most Popular

To Top