បច្ចេកវិទ្យា

មហាសេដ្ឋី Elon Musk លើកឡើងថា រោងចក្រផលិត រថយន្តដើរ ដោយថាមពលអគ្គីសនី របស់ក្រុមហ៊ុន Tesla ខាតបង់ប្រាក់ រាប់ពាន់លានដុល្លារ

សាន់ហ្វ្រាន់ស៊ីស្កូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ថា រោងចក្រផលិតរថយន្តថ្មី របស់ក្រុមហ៊ុន Tesla Inc នៅរដ្ឋតិចសាស់ និងទីក្រុងប៊ែកឡាំង “ខាតបង់រាប់ពាន់លានដុល្លារ” ខណៈដែលពួកគេតស៊ូ ក្នុងការបង្កើនផលិតកម្ម ដោយសារតែកង្វះខាតថ្ម និងបញ្ហាកំពង់ផែចិន ។ បើតាមការបញ្ជាក់ របស់លោក Elon Musk នាយកប្រតិបត្តិ បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធថាដូច្នេះ ។

លោក Musk បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ ជាមួយម្ចាស់ក្រុមហ៊ុនTesla នៃ Silicon Valley ថា “ទាំងរោងចក្រ Berlin និង Austin គឺជាចង្ក្រានប្រាក់ដ៏មហិមា នៅពេលនេះ ។ មិនអីទេ? វាពិតជាដូចជាសំឡេងគ្រហឹមដ៏ខ្លាំង ដែលជាសំឡេង នៃភ្លើងឆេះ” ។ លោក Musk បានឲ្យដឹងនៅក្នុងបទ សម្ភាសន៍ជាមួយ Tesla ម្ចាស់ Silicon Valley ដែលជាមន្ត្រីក្រុមហ៊ុន Tesla ទទួលស្គាល់ និងក្លឹប នៅទីក្រុង Austin រដ្ឋតិចសាស់ កាលពីថ្ងៃទី៣១ ឧសភា ។

ក្លឹបបានបែងចែកបទសម្ភាសន៍ របស់ខ្លួនជាមួយលោក Musk ជា៣ផ្នែក ដែលភាគចុងក្រោយ ត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ។

លោក Musk បានលើកឡើងថា រោងចក្រ Texas របស់ក្រុមហ៊ុន Tesla ផលិតរថយន្តចំនួន “តិចតួច” ដោយសារតែបញ្ហាប្រឈម ក្នុងការជំរុញការផលិតថ្ម “4680” ថ្មីរបស់ខ្លួន និងជាឧបករណ៍ ដើម្បីធ្វើឱ្យអាគុយ២០១៧ ធម្មតារបស់ខ្លួន “ជាប់គាំងនៅក្នុងកំពង់ផែ ក្នុងប្រទេសចិន” ។

លោកបានបញ្ជាក់ថា “អ្វីៗទាំងអស់នឹងត្រូវបានជួសជុល យ៉ាងឆាប់រហ័ស ប៉ុន្តែវាទាមទារឱ្យមានការយក ចិត្តទុកដាក់ជាខ្លាំង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top