បច្ចេកវិទ្យា

កងទ័ពអាមេរិក បញ្ជូនឆ្កែយន្ត ជួយបោសសម្អាត​ នៅក្នុងសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន

បរទេស៖ យោងតាមរបាយការណ៍របស់ Foreign Policy ដែលដកស្រង់ប្រភពមួយ បានឱ្យដឹងថា កងទ័ពសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានយល់ព្រមផ្តល់ឆ្កែយន្ត ដើម្បីជួយសប្បុរសធម៌ សម្អាតសមរភូមិនានា នៅក្នុងតំបន់ជុំវិញទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា HALO Trust ដែលជាអង្គការដោះមីន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានទទួលកិច្ចសន្យា ពីរដ្ឋាភិបាលជាច្រើន ដើម្បីធ្វើការក្នុងប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍នឹងប្រើប្រាស់ Spot ដែលជាសត្វឆ្កែយន្ត Boston Dynamics ដើម្បីដោះគ្រាប់មីន គ្រាប់កាំភ្លើងត្បាល់ និងគ្រាប់មិនទាន់ផ្ទុះ នៅតំបន់ដែលធ្លាប់គ្រប់គ្រងដោយរុស្ស៊ី នៅជិតរដ្ឋធានីគៀវ។ នេះបើតាមលោក Chris Whatley នាយកប្រតិបត្តិ ក្រុមដែលបាននិយាយទៅកាន់ Foreign Policy។

លោក Whatley អះអាងថានៅក្នុងវគ្គសាកល្បង កាលពីឆ្នាំមុនថា Spot “ដំណើរការបានល្អ” ជាមួយនឹងការបោសសំអាតជុំតូចៗ ដែលងាយនឹងបង្កជាហេតុដែលស្រដៀង នឹងឧបករណ៍ដែលត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសអ៊ុយក្រែ នសព្វថ្ងៃនេះ។ បំពាក់ដោយដៃមនុស្សយន្ត ជំនួសឱ្យក្បាលរបស់វា Spot អាចប្រមូលគ្រាប់មិនទាន់ផ្ទុះ នៅក្នុងរណ្តៅ ដែលជាកន្លែងដែលគ្រាប់ផ្លោង អាចត្រូវបានបំផ្ទុះដោយសុវត្ថិភាព ជាបាច់រហូតដល់ទៅ 100 ដោយមិនបង្ក ហានិភ័យណាមួយ ដល់ជនស៊ីវិល ឬក្រុមណាមួយនៃក្រុម HALO ទាំង 10 ដែលបច្ចុប្បន្នកំពុងធ្វើការ នៅក្នុងប្រទេសអ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top