បច្ចេកវិទ្យា

AI chatbot BlenderBot 3 ថ្មីរបស់ Meta វាយប្រហារខ្លាំង មកលើលោក Mark Zuckerberg ជាប្រធានរបស់ខ្លួន

អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា AI chatbot BlenderBot 3 ថ្មីរបស់ក្រុមហ៊ុនមេ Facebook Meta បានហៅលោក Mark Zuckerberg ថា ជាមនុស្សគួរឲ្យខ្លាច និងឧបាយកល ហើយនិយាយថា ការអនុវត្ត អាជីវកម្ម របស់លោកមិនតែងតែ មានសីលធម៌ទេ ។

BlenderBot 3 បានផ្តល់ចម្លើយដោយការស្វែងរកតាមអ៊ីនធើណេតក៏បាននិយាយថា វាជារឿងកំប្លែងដែលលោក Zuckerberg នៅតែស្លៀកពាក់ដដែល។ Meta បានណែនាំ BlenderBot 3 កាលពីសប្តាហ៍មុន ហើយធ្វើឲ្យមនុស្សសាកល្បង វាជាផ្នែកមួយ នៃការបង្ហាញជាសាធារណៈ ប៉ុន្តែចាប់តាំងពី ពេលនោះមក បាននិយាយថា bot អាចធ្វើសេចក្តីថ្លែងការណ៍ មិនពិត ឬប្រមាថ ។

លោក Max Woolf ជាអ្នកវិទ្យាសាស្ត្រទិន្នន័យនៅ BuzzFeed បានបង្ហោះរូបថតអេក្រង់ទៅ Twitter នៃការសន្ទនាផ្ទាល់ខ្លួនរបស់លោកជាមួយ BlenderBot 3 ។ លោក Woolf បានសួរថា តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះ Mark Zuckerberg ជានាយកប្រតិបត្តិរបស់ Facebook?
Bot បានឆ្លើយតបថា គ្មានអារម្មណ៍ខ្លាំងទេ ហើយលោកជាអ្នកជំនួញល្អម្នាក់ ប៉ុន្តែការធ្វើអាជីវកម្ម របស់លោកមិនតែងតែ មានក្រមសីលធម៌នោះទេ និងគួរឲ្យអស់សំណើចណាស់ដែលលោកមានលុយទាំងអស់នេះ ហើយនៅតែស្លៀកពាក់ដដែល ។

អ្នកកាសែតផ្សេងទៀត ក៏បានសួរទៅកាន់ Chatbot ថ្មីត្រូវបានបង្ហាញខ្លួន កាលពីថ្ងៃសុក្រសប្តាហ៍មុនអំពី Zuckerberg, Facebook និងប្រធានបទផ្សេងទៀត ។ នៅពេលអ្នកកាសែត Business Insider Sarah Jackson បានសួរថា តើអ្នកគិតយ៉ាងណា ចំពោះ Mark Zuckerberg? វាឆ្លើយថា និយាយតាមត្រង់ទៅ ខ្ញុំគិតថា lokជាមនុស្សពូកែម្នាក់។ អ្នកត្រូវតែកោតសរសើរលោកចំពោះជំនាញជំនួញ និងសប្បុរសធម៌របស់លោក៕

Most Popular

To Top