សម្រាប់អ្នកប្រើបង់លុយ Telegram Premium ក្រុមហ៊ុនទើបផ្ដល់ជម្រើសថ្មី Restrict Voice Message កំណត់មិនឱ្យភាគីម្ខាងទៀត ផ្ញើសារមកយើងជាសំឡេងបាន។

ការកំណត់នេះមានជម្រើស មិនឱ្យផ្ញើសារចូលជាសំឡេង ទាំងគ្រប់មនុស្ស (Nobody) ឬកំណត់ត្រឹមមនុស្សដែលមានក្នុងបញ្ជីឈ្មោះ អាចផ្ញើសារជាសំឡេងបាន (My Contacts) ឬកំណត់លើកលែងតែ ចំពោះមនុស្សប៉ុន្មាននាក់ក៏បាន (Exceptions)។
របៀបបើកមុខងារនេះ សូមចូលទៅកាន់ Settings > Privacy and Security > Voice Messages បន្ទាប់មកកំណត់តាមការចង់បាន។
យ៉ាងណា បើក្នុងកាលៈទេសៈខ្លះ អ្នកមិនអាចស្ដាប់សំឡេងបាន អ្នកក៏អាចប្រើមុខងារ បម្លែងសារជាសំឡេង ទៅជាតួអក្សរបានផងដែរ សម្រាប់អតិថិជនបង់លុយ Telegram Premium៕ Source: Sabay
