បច្ចេកវិទ្យា

រុស្ស៊ី ផាកពិន័យក្រុមហ៊ុន Google ២ករណី សរុបជាទឹកប្រាក់ជាង ៣៨០លានដុល្លារ នៅក្នុងខែនេះ

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានវាយបកទៅកាន់ក្រុមហ៊ុន Google ជាមួយនឹងការផាកពិន័យដ៏ធំចំនួនពីរ ក្នុងខែនេះ សរុបជាទឹកប្រាក់ចំនួន ៣៨៣លានដុល្លារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Business Insider។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមឃ្លាំមើលការប្រកួតប្រជែង របស់ប្រទេសរុស្ស៊ី បានពិន័យក្រុមហ៊ុន Google ចំនួន ២ពាន់លានរូប្លែ (៣៣ លានដុល្លារ) កាលពីថ្ងៃអង្គារ ហើយបានចោទប្រកាន់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សថា បានបំពានច្បាប់ប្រកួតប្រជែង ជាមួយនឹងវេទិកាវីដេអូរបស់ខ្លួន គេហទំព័រ YouTube ថែមទៀត។

នេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីប្រទេសរុស្ស៊ី បានចេញឱ្យក្រុមហ៊ុន Google ជាមួយនឹងការផាកពិន័យចំនួន ២១,៩ ពាន់លានរូបល (៣៥០ លានដុល្លារ) សម្រាប់ការខកខាន ក្នុងការលុបមាតិកា ដែលនិយតករប្រព័ន្ធផ្សព្វផ្សាយ Roszkomnador បានឲ្យដឹងថាមាន “ព័ត៌មានក្លែងក្លាយ” អំពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

រុស្ស៊ីហាក់ដូចជា កំពុងបង្កើនសម្ពាធលើក្រុមហ៊ុន ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំ របស់អាមេរិកមួយចំនួន ដែលនៅតែប្រតិបត្តិការសេវាកម្ម នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន បានចាប់ផ្តើម ទោះបីជាក្រុមហ៊ុននេះ ឈប់លក់ការផ្សាយពាណិជ្ជកម្ម នៅក្នុងតំបន់កាលពីខែមីនា និងបានបិទរដ្ឋរុស្ស៊ីក៏ដោយ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top