អូស្ត្រាលី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតកីឡាករប៉ារ៉ាឡាំពិនម្នាក់ ត្រូវបានបំពាក់ជាមួយនឹង ដៃសិប្បនិម្មិតអស្ចារ្យ ដែលអាចធ្វើការអាប់ដេត ជាមួយនឹងចលនា និងកាយវិការថ្មីៗ ពីគ្រប់ទីកន្លែងក្នុងពិភពលោក។
កីឡាការិនីហែលទឹកជនជាតិអូស្ត្រាលី Jessica Smith បាននិយាយថា ឧបករណ៍នេះអស្ចារ្យ ហើយថានាងជ្រើសរើសយកវា បើទោះបីជាមានបទពិសោធន៍ដ៏ឈឺចាប់ ជាមួយសិប្បនិម្មិត កាលពីនាងនៅក្មេងក៏ដោយ។ ដៃ Nexus ត្រូវបានផលិតដោយក្រុមហ៊ុនអង់គ្លេស Covvi មានមូលដ្ឋាននៅ Leeds ហើយមុខងារ Bluetooth របស់វាមានន័យថា អ្នកជំនាញអាចធ្វើការអាប់ដេត វាពីចម្ងាយតាមរយៈកម្មវិធីមួយ។
ដូចដៃ Bionic ផ្សេងទៀត វាបំប្លែងចរន្តអគ្គិសនីពីសាច់ដុំដៃខាងលើ ទៅជាចលនាដែលដំណើរការ ដោយម៉ូទ័ររបស់ឧបករណ៍។ លោក Simon Pollard នាយកប្រតិបត្តិក្រុមហ៊ុន Covvi បាននិយាយថា ការពិតដែលយើងអាចផ្លាស់ប្តូរ របស់មួយចំនួនដែលអតិថិជន ចង់បានពីចម្ងាយ គឺជារឿងដ៏មានឥទ្ធិពល និងជាទីផ្សារដំបូងគេ ។
លោក Pollard បាននិយាយថា lokជាមនុស្សដំបូងគេអាចនិយាយ ទៅកាន់ឧបករណ៍តែមួយ។ដៃសិប្បនិម្មិតផ្សេងទៀត អាចត្រូវបានគ្រប់គ្រងតាមរយៈកម្មវិធី។ លោកស្រី Smith បាននិយាយថា ការអាប់ដេតចំពោះមុខងាររបស់ដៃ អាចត្រូវបានបន្ថែមយ៉ាងឆាប់រហ័ស៕ ដោយ៖លី ភីលីព