ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងបណ្តាញសង្គម គឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នូវរូបភាពអំពីរថយន្តដ៏ថ្លៃ សម្បើមមួយគឺ Bugatti Chrion Sport 110 ANS Limited Edition បំពាក់ផ្លាកលេខកម្ពុជា ដែលកំពុងបើកបរ ក្នុងប្រទេសថៃ ។

គួរដឹងថា រថយន្ត Bugatti Chiron Sport 110 Ans ត្រូវបានផលិតឡើងដើម្បីអបអរសាទរខួបលើកទី១១០ នៃការផលិតរថយន្ត Bugatti ដំបូងបង្អស់ តាំងពីឆ្នាំ១៩០៩ ។
Chiron Sport 110 Ans នេះមានតួខ្លួនជា Carbon fiber ហើយទឹកថ្នាំរបស់វា គឺពណ៌ខៀវចាស់គ្រើម ហៅថា Matt Steel Blue ឬ Steel Blue Carbon, យ៉ាន់ពណ៌ខ្មៅ, ដុំហ្វ្រាំងពណ៌ខៀវ និងកៅអីពណ៌ខៀវ។

រថយន្តស្ព័ររបស់បារាំងនេះ បំពាក់ម៉ាស៊ីន Quad-turbocharged ទំហំ ១៦ស៊ីឡាំង មានកម្លាំង ១ ៤៧៩សេះ ហើយមានល្បឿន អតិបរមាដល់ទៅ ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង ។ រថយន្ត Bugatti Chiron Sport 110 Ans ត្រូវបានផលិតតែ ២០គ្រឿងគត់ លើពិភពលោក ជាមួយនឹងតម្លៃខ្ទង់ ៤លានដុល្លារនៅទីផ្សារបរទេស ៕

