បរទេស ៖ យោងតាមការចេញ ផ្សាយ របស់ទូរទស្សន៍ BBC កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា ណាតូកំពុងបើកការស៊ើបអង្កេត មួយក្រោយទទួលបានដំណឹងថា ឯកសារសំងាត់ របស់ខ្លួនមួយចំនួន ត្រូវបានដាក់លក់ដោយ ក្រុម hackers ។
ប្រភពដដែល បានអះអាងទៀតថា ទិន្នន័យដែលត្រូវបាន លួចយកព្រមទាំងដាក់លក់ផង នោះមានទិន្នន័យមួយចំនួន ដែលបានពណ៍នាអំពីបច្ចេកវិទ្យា និងផលិផលអាវុធ ប្រភេទមីស៊ីល MBDA Missile System ដែលជាផលិតផល របស់ក្រុមហ៊ុន Pan-European ផងដែរ។
BBC ក៏បានរាយការណ៍ អំពីការបកស្រាយ របស់អ្នកនាំពាក្យរបស់អង្គការណាតូថា ពួកយើង កំពុងធ្វើការវាស់វែង និងត្រួតពិនិត្យឡើងវិញ ចំពោះដំណឹងទាំងនេះ និងទិន្នន័យទាំងអស់នោះ ដែលបានលួចពី MBDA ប៉ុន្តែយើងមិនទាន់ អាចបញ្ជាក់ច្បាស់នៅឡើយទេ ។
BBC ក៏បានសរសេរដែរថា ក្រុមហ៊ុន hackers បានដាក់លក់ឯកសារទាំងនោះ ក្នុងតម្លៃប្រមាណជា១៥ bitcoins ឬត្រូវជា ៣២០ ០០០ដុល្លារអាមេរិក ហើយទាំងតម្លៃនិងឯកសារទាំងនោះ ត្រូវបានរកឃើញដំបូង ដោយរកឃើញ និងរាយការណ៍តាំងតែពីដើមខែសីហា ដោយក្រុមហ៊ុនបច្ចេកវិទ្យាបារាំង LeMagIT ៕
ប្រែសម្រួល៖ស៊ុនលី