បច្ចេកវិទ្យា

លោក Musk បន្តប្រឹងប្រែង ដើម្បីលុបកិច្ចព្រមព្រៀង Twitter បន្ទាប់ពីមានការអះអាង ពីអ្នកផ្តល់ព័ត៌មាន

អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ប្រធានក្រុមហ៊ុនផលិតរថយន្តយក្សអាមេរិក Tesla លោក Elon Musk បានដាក់ឯកសារបន្ថែមទៀត ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់កិច្ចព្រមព្រៀងរបស់លោក ចំពោះការទិញបណ្តាញសង្គមអាមេរិក Twitter ។

លោក Musk ជាអ្នកមានជាងគេលើពិភពលោក បានដើរចេញពីការផ្តល់ជូន ៤៤ពាន់លានដុល្លាររបស់លោក សម្រាប់បណ្តាញសង្គមអាមេរិក Twitter កាលពីខែកក្កដា ដោយនិយាយថា ក្រុមហ៊ុនបានបំភាន់លោក និងនិយតករអំពីចំនួនពិតនៃគណនី Spam នៅលើវេទិកា។

យោងតាមឯកសាររបស់តុលាការថា លោក Musk បានស្នើសុំព័ត៌មានពីអ្នកផ្តល់ព័ត៌មាន Peiter Zatko ដែលជាអតីតប្រធានសន្តិសុខរបស់ Twitter ភាគច្រើនអំពីរបៀបដែលគេហទំព័រ វាស់ចំនួនគណនី Spam ។ លោក Zatko បាននិយាយថា ក្រុមហ៊ុនបានអះអាងមិនពិតថា ខ្លួនមានផែនការសុវត្ថិភាពរឹងមាំ និងបានកំណត់អាទិភាពកំណើនអ្នកប្រើប្រាស់ លើការកាត់បន្ថយសារឥតបានការ។

បន្ទាប់ពីបានដឹងរឿងនេះ មេធាវីរបស់លោក Musk បានបន្តថា ការចោទប្រកាន់ត្រូវបានគេស្គាល់តាមរយៈ Twitter មុនពេលលោកបានស្នើឲ្យទិញក្រុមហ៊ុននេះ ប៉ុន្តែមិនបានបង្ហាញឲ្យពួកគេដឹងនោះទេ បានផ្តល់មូលដ្ឋានបន្ថែម និងច្បាស់លាស់ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងនេះ។

ខណៈលោក Musk ចង់ចេញពីកិច្ចព្រមព្រៀង Twitter ចង់ឲ្យលោកទិញក្រុមហ៊ុនក្នុងតម្លៃ ៥៤.២០ ដុល្លារក្នុងមួយហ៊ុន ហើយបានប្តឹងលោកកាលពីខែកក្កដា។ អ្នកទាំងពីរនឹងទៅមុខតុលាការក្រុង Delaware នៅថ្ងៃទី១៧ ខែតុលា ត្រូវបានគេរំពឹងថា នឹងត្រូវកាត់ទោសរយៈពេល ៥ ថ្ងៃ៕ ដោយ៖លី ភីលីព

Most Popular

To Top