បច្ចេកវិទ្យា

រ៉ុក្កែត Starship របស់ SpaceX ចាប់ផ្តើមចេញដំណើរការពារជុំវិញ Starbase កំឡុងពេលធ្វើតេស្តិ៍ភ្លើងឋិតិវន្ត

អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបាននិយាយថា Starship Serial Number 24 (SN24) របស់ SpaceX បានចាប់ផ្តើមចេញប្រតិបត្តិការយ៉ាងខ្លាំងក្លា បន្ទាប់ពីវាបានធ្វើតេស្តិ៍ភ្លើងឋិតិវន្ត រយៈពេល៨ វិនាទីដោយបានបញ្ចេញកម្លាំងរុញច្រាន លើសពី ១,000 តោន ហើយទំនងជារលាយបេតុង នៅក្រោមគ្រាប់រ៉ុក្កែត។

ផ្លុំចំហេះត្រូវបានបាញ់បង្ហោះនៅចម្ងាយជាង ៣00 ហ្វីតពីគ្រាប់រ៉ុក្កែតដើម្បីការពារនៅជុំវិញ Starbase ក្នុងទីក្រុង Boca China រដ្ឋតិចសាស់។ ក្រុមពន្លត់អគ្គីភ័យត្រូវបានហៅទៅកន្លែងកើតហេតុ និងពន្លត់ភ្លើងរហូតដល់ម៉ោងល្ងាច។  ក្រុមហ៊ុន SpaceX ត្រូវបានផ្តល់ភ្លើងខៀវ កាលខែមិថុនាដោយរដ្ឋបាលអាកាសចរណ៍ សហព័ន្ធដើម្បីបាញ់បង្ហោះរ៉ុក្កែត Starship របស់ខ្លួន បន្ទាប់ពីត្រូវបានផ្អាក អស់រយៈពេលជិតមួយឆ្នាំជុំវិញការព្រួយបារម្ភ អំពីរបៀបដែលការធ្វើតេស្តិ៍បែបនេះប៉ះពាល់ដល់បរិស្ថាន។

លក្ខខណ្ឌមួយនៃការអនុម័តគឺថា ក្រុមហ៊ុនត្រូវតែអនុវត្តវិធានការការពារភ្លើងឆេះព្រៃ ហើយក៏ប្រើប្រាស់ទឹកបាញ់ដើម្បីទប់ស្កាត់ធូលី និងការបំពុលខ្យល់ផងដែរ ហើយភ្លើងកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា SpaceX មិនទាន់បានបំពេញតម្រូវការនេះនៅឡើយទេ។ ការធ្វើតេស្តិ៍ភ្លើងឋិតិវន្តបានចាប់ផ្តើមបន្ទាប់ពីម៉ោង ៥:៣0 ល្ងាច ដែលជាការធ្វើតេស្តិ៍ដ៏សំខាន់មួយដើម្បីធានាថា ដំណាក់កាលខាងលើត្រៀមខ្លួនជាស្រេចសម្រាប់ការបាញ់បង្ហោះគោចរ លើកដំបូងរបស់ខ្លួន ដែលនាយកប្រតិបត្តិ Elon Musk មិនទាន់កំណត់កាលបរិច្ឆេទនៅឡើយ។

SN24 បានទទួលការសាកល្បងភ្លើងឋិតិវន្តដ៏ជោគជ័យមួយផ្សេងទៀតនៅថ្ងៃទី ៩ ខែសីហា ប៉ុន្តែព្រឹត្តិការណ៍នេះបានឃើញម៉ាស៊ីនរ៉េបទ័រពីរបានភ្លឺឡើង ចំពោះការធ្វើតេស្តិ៍ជាច្រើនពេញមួយខែ ប៉ុន្តែ Teslarati រាយការណ៍ថា ពួកគេទាំងអស់ត្រូវបានចាត់ទុកថា បរាជ័យ។

Teslarati ក៏បានប៉ាន់ប្រមាណថា ការធ្វើតេស្តិ៍ភ្លើងឋិតិវន្តចុងក្រោយនេះ ផលិតបានកម្លាំង ១,៣៨0 តោនដែលត្រូវបានគេជឿថា ជាការធ្វើតេស្តិ៍ច្រើនបំផុតមិនធ្លាប់មានសម្រាប់ការធ្វើតេស្តិ៍ធ្វើឡើងនៅ Starbase ។ ប្រព័ន្ធផ្សព្វផ្សាយណែនាំថា កម្លាំងរុញច្រានដ៏ខ្លាំងក្លា អាចនឹងរលាយស្រទាប់ខាងលើនៃបេតុង ដែលរ៉ុក្កែតកំពុងឈរ៕

Most Popular

To Top