បច្ចេកវិទ្យា

វីដេអូមិនគួរឲ្យជឿ ពីអ្នកសង្កេតការណ៍ នៅអាហ្វ្រិកខាងត្បូង និងកោះហាវ៉ៃ ថតពេលយាន DART របស់ណាសា ការបុកអាចម៍ផ្កាយ ពីចម្ងាយ ៦.៨លានម៉ាយ

អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា តេឡេស្កុប មានមូលដ្ឋានលើផែនដី បានចាប់យកពេលវេលាប្រវត្តិសាស្ត្រ ដែលយានអវកាស DART របស់អង្គការអវកាសណាសា “NASA” បានបុកអាចម៍ផ្កាយ Dimorphos កាលពីម្សិលមិញ។

DART ត្រូវបានដាក់ឲ្យដំណើរការ​ ពីរដ្ឋកាលីហ្វ័រញ៉ា កាលពីខែវិច្ឆិកាឆ្នាំមុន ហើយទីបំផុត បានបញ្ចប់ការធ្វើដំណើររយៈពេល ១០ ខែរបស់វា នៅពេលវាបានបុកអាចម៍ផ្កាយ Dimorphos នៅម៉ោង ៧:១៤ យប់ និងនៅថ្ងៃច័ន្ទ (00:១៤ ថ្ងៃអង្គារ)។ Dimorphos មានអង្កត់ផ្ចិតប្រហែល១៦០ ម៉ែត្រ គោចរជុំវិញអាចម៍ផ្កាយធំមួយ មានឈ្មោះថា Didymos ដែលទាំង២នេះ មានចម្ងាយប្រហែល ៦.៨ លានម៉ាយ ពីភពផែនដីរបស់យើង។

DART បានបុកថ្មអវកាសក្នុងល្បឿន ជាង្រហែល២៣,០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយត្រូវបានបំផ្លាញដោយផលប៉ះពាល់ ខណៈ Dimorphos បានទទួលការគៀបតូចៗ មានបំណងផ្លាស់ប្តូរគន្លងរបស់វាដោយប្រភាគ។
បេសកកម្មនេះមានគោលបំណងផ្លាស់ប្តូរគន្លង របស់អាចម៍ផ្កាយ ប៉ុន្តែណាសា នឹងមិនដឹងលទ្ធផលត្រឹមត្រូវទេ ព្រោះទិន្នន័យកំពុងត្រូវបានប្រមូលដោយកែវយឺត ដែលមានមូលដ្ឋានលើផែនដី។

ទោះជាយ៉ាងណាក៏ដោយ វីដេអូដែលបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីព្រឹត្តិការណ៍ផលប៉ះពាល់ បានថតដោយតេឡេស្កុប នៅរដ្ឋហាវ៉ៃ និងអាហ្វ្រិកខាងត្បូងរួចហើយ។ តេឡេស្កុប ATLAS មានមូលដ្ឋាននៅទីក្រុង Honolulu រដ្ឋ Hawaii បង្ហាញអាចម៍ផ្កាយជាគ្រាប់បាល់ នៃពន្លឺក្នុងចលនា និងផ្លុំនៃការបញ្ចេញទឹក ដែលបញ្ចេញនៅពេលយានអវកាសបុក។

ស្រដៀងគ្នានេះ ចលនាបង្កើនល្បឿនមួយ ត្រូវបានថតដោយតេឡេស្កុបមួយ របស់ Las Cumbres Observatory នៅអាហ្វ្រិកខាងត្បូង។ ទាំង Dimorphos និង Didymos មិនបង្កគ្រោះថ្នាក់ដល់ផែនដីទេ។ បេសកកម្មតម្លៃ ៣២៥ លានដុល្លារ គឺគ្រាន់តែជាការហាត់សមនូវអ្វី ដែលអាចតម្រូវបាន ប្រសិនបើថ្មអវកាសមួយ ធ្វើនៅថ្ងៃណាមួយគំរាមកំហែង ដល់ភពផែនដីរបស់យើង៕ ដោយ៖លី ភីលីព

Most Popular

To Top