ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ថា អង្គការ NASA បានបង្ហាញរូបភាពដំបូងនៃភពព្រះចន្ទ្រ ដែលគ្របដណ្តប់ដោយទឹកកករបស់ភពព្រហស្បតិ៍ Europa ដែលត្រូវបានថតដោយយានអវកាស Juno ខណៈដែលវាកំពុងហោះហើរ ។
រូបភាពនេះត្រូវបានថតបានក្នុងអំឡុងពេល ដែលយានអវកាសដើរដោយថាមពលព្រះអាទិត្យជិតបំផុត កាលពីថ្ងៃព្រហស្បតិ៍នៅចម្ងាយប្រហែល៣៥២គីឡូម៉ែត្រ ។
នេះគ្រាន់តែជាការឆ្លងកាត់ជិតទី៣ក្នុងប្រវត្តិសាស្ត្រ ក្រោមរយៈកម្ពស់៥០០គីឡូម៉ែត្រ ហើយមើលទៅជិតបំផុត ដែលយានអវកាសបានផ្តល់នៅ Europa ចាប់តាំងពីថ្ងៃទី៣ ខែមករា ឆ្នាំ២០០០ នៅគ្រាដែលយាន Galileo របស់អង្គការ NASA បានចូលមកក្នុងចម្ងាយ៣៥១គីឡូម៉ែត្រនៃផ្ទៃផែនដី នេះបើយោងតាមទីភ្នាក់ងារនេះ បានបញ្ជាក់ដូច្នេះ ។
ភព Europa គឺជាព្រះចន្ទ្រដ៏ធំជាងគេទី៦ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានទំហំតូចជាងព្រះចន្ទ្ររបស់ផែនដីបន្តិច ។ អ្នកវិទ្យាសាស្ត្រគិតថា មហាសមុទ្រប្រៃមួយស្ថិតនៅខាងក្រោម សំបកទឹកកកដ៏ក្រាស់១ម៉ាយ ដែលបង្កឱ្យមានសំណួរអំពីស្ថានភាពសក្តានុពល ដែលអាចទ្រទ្រង់ជីវិតនៅក្រោមផ្ទៃរបស់ភព Europa ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា