បច្ចេកវិទ្យា

លោក Elon Musk បង្ហាញមនុស្សយន្តដំបូង បង្អស់របស់ Tesla ដោយសម្លឹងមើលទីផ្សារដ៏ធំ

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា លោក Elon Musk បានបង្ហាញគំរូដើម នៃមនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla ដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនី មានបំណងផលិតយ៉ាងច្រើនរាប់លាន ហើយលក់ក្នុងតម្លៃក្រោម ១៨,000 ផោនទៀតផង ។

មហាសេដ្ឋីរូបនេះ បាននិយាយថា លោករំពឹងថា ក្រុមហ៊ុននឹងត្រៀមខ្លួនរួចរាល់ ដើម្បីទទួលការបញ្ជាទិញ ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ។ លោក Musk បានបន្តថា ការបណ្តាក់ទុននេះ អាចលើសពីអាជីវកម្ម រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ។
ការជំរុញរបស់ក្រុមហ៊ុន សម្រាប់រចនា និងបង្កើតមនុស្សយន្តទីផ្សារ ដ៏ធំនឹងត្រូវបានសាកល្បងដោយការធ្វើការងារ នៅក្នុងរោងចក្រ របស់ខ្លួនកំណត់វាខុស ពីក្រុមហ៊ុនផលិតផ្សេងទៀត បានពិសោធន៍ជាមួយម៉ាស៊ីនមនុស្ស ។ ការបង្ហាញខ្លួនដំបូង នៃមនុស្សយន្តគំរូនៅការិយាល័យ របស់ក្រុមហ៊ុន Tesla នៅ Palo Alto រដ្ឋកាលីហ្វ័រញ៉ា ជាផ្នែកមួយនៃការដេញថ្លៃ របស់លោក Musk ដើម្បីដាក់ឲ្យ Tesla ជាអ្នកនាំមុខគេក្នុងវិស័យដូចជា បញ្ញាសិប្បនិមិត្ត ។

មនុស្សយន្តសាកល្បង ពិសោធន៍មួយមានខ្សែភ្លើង និងអេឡិចត្រូនិច ដែលក្រុមហ៊ុន Tesla បាននិយាយថា ត្រូវបានបង្កើតឡើង ក្នុងខែកុម្ភៈ បានដើរចេញយឺតៗ នៅលើឆាកមួយ ហើយបានងាកទៅគ្រវី ទៅកាន់ហ្វូងមនុស្សអបអរសាទរ នៅក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃសុក្រ ។ ក្រុមហ៊ុនក៏បានបង្ហាញ ពីវីដេអូ ដែលខ្លួនធ្វើកិច្ចការសាមញ្ញៗ ដូចជាការស្រោចទឹករុក្ខជាតិ ការលើកប្រអប់ និងលើកដែកនៅស្ថានីយ ផលិតកម្មនៅរោងចក្រកាលីហ្វ័រញ៉ា របស់ក្រុមហ៊ុន ៕

Most Popular

To Top