បច្ចេកវិទ្យា

ចំនួន Follower Facebook នៅលើសារព័ត៌មានអាមេរិកធំៗ ទាំង៧ បានធ្លាក់ចុះយ៉ាងអាថ៌កំបាំង តាំងពី៦ថ្ងៃមុន

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុត របស់អាមេរិកមួយចំនួន បានកត់ត្រាអំពីការធ្លាក់ចុះភ្លាមៗ នៅក្នុងចំនួនអ្នកតាមដានលើ Facebook របស់ពួកគេ គិតចាប់ពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដែលបង្កឱ្យមានការរំពឹងទុកថា ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស អាចនឹងលុបគណនី bot ឬ កម្មវិធី គណនីមួយ។

យោងតាមសារព័ត៌មាន News Week ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ចំនួនអ្នកតាម ឬ Follower នៅលើសារព័ត៌មាន New York Times, Washington Post, Huffington Post, The Hill, USA Today, New York Post និង Newsweek ទាំងអស់បានកាត់បន្ថយនៅថ្ងៃទី 3 និង 4 ខែតុលា, នេះបើយោងតាមទិន្នន័យ ពីវេទិកាវិភាគ CrowdTangle ។

USA Today បានទទួលរងនូវការធ្លាក់ដ៏ធំបំផុត ដោយបានបាត់បង់អ្នកតាមដាន ឬ Followerចំនួន ១៣ ៧២៣ នាក់កាលពីថ្ងៃចន្ទ និង ១១ ៣៩២នាក់ កាលពីថ្ងៃអង្គារ។

កាសែត New York Times បានបាត់បង់អ្នកតាមដាន ៦ ២២៥នាក់ កាលពីថ្ងៃចន្ទ និង ៤ ៩៤៤នាក់ កាលពីថ្ងៃអង្គារ។ កាលពីថ្ងៃចន្ទ កាសែត New York Post បានបាត់បង់អ្នកតាមចំនួន ៨ ២០០ នាក់ ដោយមាន ៤ ៣៧៨ នាក់ទៀតនឹងបន្តនៅថ្ងៃបន្ទាប់។

ចំនួនអ្នកតាមដាន នៅលើទំព័ររបស់កាសែត Washington Post បានធ្លាក់ចុះចំនួន ៥ ៨០៤នាក់ កាលពីថ្ងៃច័ន្ទ បន្ទាប់មកចំនួន ៤ ៣៣៧នាក់ទៀតនៅថ្ងៃអង្គារ។

សរុបមក បណ្តាញផ្សព្វផ្សាយទាំងប្រាំពីរ បានបាត់បង់ចំនួន Likes ៣៨ ៨១២ កាលពីថ្ងៃចន្ទ និង ២៩ ៦៩២ កាលពីថ្ងៃអង្គារ។

Newsweek បានសួរ Meta ម្ចាស់ Facebook ថាហេតុអ្វីបានជាការធ្លាក់ចុះនេះ កើតឡើង និងថាតើវាធ្លាក់ទៅលើគណនី bot ក្លែងក្លាយដែលត្រូវបានលុបឬអត់៕ ប្រែសម្រួលៈ

Most Popular

To Top