បច្ចេកវិទ្យា

TikTok ប្តេជ្ញាចិត្តបណ្ដុះទំហំឌីជីថល វិជ្ជមានថែមទៀត ដោយធ្វើបច្ចុប្បន្នភាព មុខងារ សុវត្ថិភាព

ក្នុងឱកាសទិវាសុខភាពផ្លូវចិត្ត ពិភពលោកនេះ TikTok បង្ហាញការធ្វើបច្ចុប្បន្នភាពមជ្ឈមណ្ឌលសុខុមាលភាព ឌីជីថល (Digital Wellness Hub) របស់ខ្លួន និងចេញផ្សាយវីដេអូសុវត្ថិភាព ដែលផ្តល់គន្លឹះដើម្បីរក្សាសុវត្ថិភាព នៅលើវេទិការបស់ខ្លួន។

នៅថ្ងៃនេះ TikTok បានប្រកាសថា ខ្លួនកំពុងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញឱ្យ មានកន្លែងសុវត្ថិភាព ជាងមុនសម្រាប់ការសន្ទនា អំពីសុខភាពផ្លូវចិត្ត ក្នុងទិវាសុខភាពផ្លូវចិត្ត ពិភពលោកនេះ ជាមួយនឹងយុទ្ធនាការ ក្នុងកម្មវិធីចុងក្រោយបង្អស់របស់ខ្លួន «គិតគូរជាចម្បងអំពីសុខុមាលភាព ផ្លូវចិត្ត (Mental Well-Being Comes First)» និងការធ្វើបច្ចុប្បន្នភាពថ្មីចំពោះ មជ្ឈមណ្ឌលសុខុមាលភាព ឌីជីថល (Digital Wellness Hub) ។ ការសម្រេចបែបនេះ គឺដើម្បីសង្កត់ធ្ងន់អំពីភាពចាំបាច់សម្រាប់ប្រព័ន្ធអេកូឡូស៊ី គាំទ្រសុខុមាលភាពផ្លូវចិត្ត កាន់តែប្រសើរ ក្នុងចំណោមមនុស្ស ពេញវ័យចាប់ពី ១៨ឆ្នាំឡើងទៅ។

Kyu Kyu Thein អ្នកគ្រប់គ្រងគោលនយោបាយ សាធារណៈ [កម្ពុជា] របស់ TikTok បាននិយាយថា៖ «ខណៈ ការបោះជំហានយ៉ាងសំខាន់ ត្រូវបានធ្វើឡើងដើម្បីបណ្តុះប្រព័ន្ធគាំទ្រសុខភាពផ្លូវចិត្តឱ្យកាន់តែរឹងមាំ វាច្បាស់ណាស់ថា យើងត្រូវតែធ្វើបន្ថែមទៀតដើម្បីធ្វើឱ្យការនិយាយ និងដោះស្រាយបញ្ហានេះជារឿងធម្មតា» ។ អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈរូបនេះ លើកឡើងបន្តទៀតថា៖ «មនុស្សគ្រប់គ្នាមានរឿងផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីនិទានប្រាប់ នៅពេលនិយាយដល់ដំណើរសុខភាពផ្លូវចិត្តរបស់ពួកគេ ហើយ TikTok ខិតខំធ្វើជាកន្លែងមួយដែលបន្តជំរុញបណ្តាញទាក់ទង និងធនធានសម្រាប់ទាំងអស់គ្នា ដែលអនុញ្ញាតឱ្យមានការសន្ទនាសំខាន់ៗអំពីសុខុមាលភាពដើម្បីធ្វើឲ្យលូតលាស់ លួងលោម និងបំផុសគំនិតអ្នកប្រើប្រាស់យ៉ាងពិតប្រាកដ។”

យុទ្ធនាការ «គិតគូរជាចម្បងអំពីសុខុមាលភាពផ្លូវចិត្ត (Mental Well-Being Comes First) » ដែលផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពផ្លូវចិត្តក្នុងចំណោមសហគមន៍ TikTok និងការពង្រឹងប្រព័ន្ធគាំទ្រដែលមានស្រាប់។ គាំទ្របណ្តាញជំនួយដល់អង្គការមិនរកប្រាក់ចំណេញក្នុងស្រុក និងធនធាន ដូចជាការណែនាំអំពីសុខុមាលភាពរបស់ TikTok សម្រង់មតិ និងមុខងារគ្រប់គ្រងពេលវេលាអេក្រង់ នឹងត្រូវបានបង្កើតឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ក្នុងការបង្កើតបទពិសោធឌីជីថលវិជ្ជមានសម្រាប់ខ្លួនពួកគេ។

Hashtags ដូចជា #សុខភាពផ្លូវចិត្ត ក៏នឹងត្រូវបានណែនាំផងដែរ ដើម្បីបង្កើនការយល់ដឹងជុំវិញការសន្ទនាអំពីសុខុមាលភាពផ្លូវចិត្ត និងលើកទឹកចិត្តសហគមន៍ឱ្យចែករំលែករឿងរ៉ាវ និងបទពិសោធរបស់ពួកគេទាក់ទងនឹងសុខុមាលភាពផ្លូវចិត្តរបស់ពួកគេ។

បន្ថែមពីលើធនធានទាំងនេះ TikTok ក៏នឹងផ្តល់ការធ្វើបច្ចុប្បន្នភាពមជ្ឈមណ្ឌលសុខុមាលភាពឌីជីថលរបស់ខ្លួន ដែលជាវិបផតថលចំណតតែមួយ ដែលមានស្រាប់ ដែលគាំទ្រគំនិតផ្តួចផ្តើមអប់រំ ទាំងអស់របស់ខ្លួនជុំវិញ សុខុមាលភាពផ្លូវចិត្ត និងសុខភាពតាមអ៊ីនធឺណិត ដើម្បីបង្កើនការផ្តល់ជូនរបស់ខ្លួនដល់សហគមន៍មូលដ្ឋាន។

ទាំងនេះរួមបញ្ចូលការចូលប្រើប្រាស់ កាន់តែច្រើនទៅកាន់បណ្តាញជំនួយគាំទ្រ ក្នុងស្រុក និងវីដេអូថ្មីៗ ធ្វើឡើងដោយសហការជាមួយ បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា, ស្ថានីយអារម្មណ៍, មជ្ឈមណ្ឌលកម្ពុជា ៤.០ ហើយនឹង អង្គការចិត្តសាស្ត្រសង្គមអន្តរវប្បធម៌ (TPO) – ដើម្បីផ្តល់នូវគន្លឹះមានប្រយោជន៍ដែលលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត។

គំនិតផ្តួចផ្តើមទាំងនេះនឹងជំរុញការការពារ ដែលមានស្រាប់របស់ TikTok ដែលត្រូវបានកែសម្រួលដើម្បីគាំទ្រ ដល់សុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់ រួមទាំងគោលការណ៍ណែនាំ អំពីសុខុមាលភាព ក្នុងកម្មវិធីដែលត្រូវបាន អភិវឌ្ឍឡើង នៅក្នុងការពិគ្រោះយោបល់ ជាមួយអ្នកជំនាញ។

វេទិកានេះក៏នឹងបន្តអនុវត្តវិធីសាស្រ្តពីរយ៉ាង ដើម្បីដោះស្រាយមាតិកា ដែលអាចបង្កគ្រោះថ្នាក់នៅលើវេទិកានេះ រួមទាំងវិធានការដើម្បីលុបវីដេអូ ដែលផ្ទុយនឹងគោលការណ៍ណែនាំ សហគមន៍របស់វេទិកា ព្រមទាំងឧបករណ៍ ក្នុងកម្មវិធី ដែលផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ទាំងអស់ ក្នុងការទប់ស្កាត់ និងរាយការណ៍អំពីមាតិកាមិនសមរម្យ។

Most Popular

To Top