បច្ចេកវិទ្យា

គ្រាប់រ៉ុក្កែតអវកាស បញ្ជាឲ្យកម្ទេចខ្លួនឯង ក្រោយការបាញ់បង្ហោះមិនបានសម្រេច

តូក្យូ៖ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុនបាននិយាយថា ខ្លួនបានបញ្ជូនបញ្ជាការបំផ្លិចបំផ្លាញដោយខ្លួនឯងទៅកាន់រ៉ុក្កែត Epsilon របស់ខ្លួន បន្ទាប់ពីការបាញ់បង្ហោះបរាជ័យកាលពីថ្ងៃពុធ ដោយសារតែមានបញ្ហា មានន័យថា យាននេះមិនអាចហោះហើរដោយសុវត្ថិភាព យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

គ្រាប់រ៉ុក្កែតគ្មានមនុស្សបើកដែលជាបេសកកម្មទី៦របស់ខ្លួន កំពុងនាំយកផ្កាយរណបចំនួន ៨ ទៅកាន់គន្លងតារាវិថីដើម្បីបង្ហាញពីបច្ចេកវិទ្យា “ច្នៃប្រឌិត” ។ មន្ត្រី JAXA បាននិយាយនៅក្នុងអត្ថាធិប្បាយតាមទូរទស្សន៍ថា គ្រាប់រ៉ុក្កែតមិនអាចបន្តការហោះហើរប្រកបដោយសុវត្ថិភាពបានទេ ដោយសារតែគ្រោះថ្នាក់ដែលវានឹងកើតឡើង ប្រសិនបើវាធ្លាក់លើដី។

លោកបានបន្តថា ដូច្នេះយើងបានចាត់វិធានការដើម្បីជៀសវាង ឧបទ្ទវហេតុបែបនេះហើយយើងបានបញ្ជូនសញ្ញា (ដើម្បីបំផ្លាញគ្រាប់រ៉ុក្កែត) ហើយព័ត៌មានអំពីមូលហេតុ នៃបញ្ហានេះមិនអាចរកបានភ្លាមៗទេ។ វាគឺជាការបាញ់បង្ហោះរ៉ុក្កែតបរាជ័យ លើកដំបូងរបស់ប្រទេសជប៉ុនចាប់តាំងពីឆ្នាំ ២០០៣ ហើយទូរទស្សន៍សាធារណៈ NHK បាននិយាយថា បញ្ជាការបំផ្លិចបំផ្លាញដោយខ្លួនឯង ត្រូវបានចេញប្រហែល ១០ នាទីបន្ទាប់ពីការបាញ់បង្ហោះ។

ការផ្សាយផ្ទាល់របស់ JAXA នៃការបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Uchinoura ក្នុងខេត្ត Kagoshima ត្រូវបានរំខាន ហើយអ្នកធ្វើបទបង្ហាញបាននិយាយថា មានបញ្ហា ដោយមិនបានផ្តល់ព័ត៌មានលម្អិត។  រ៉ុក្កែត Epsilon ឥន្ធនៈរឹងបានប្រើតាំងពីឆ្នាំ ២០១៣ ។

វាមានទំហំតូចជាងម៉ូដែលឥន្ធនៈរាវមុនរបស់ប្រទេស និងជាអ្នកស្នងតំណែងរបស់រ៉ុក្កែត M-5 ត្រូវបានចូលនិវត្តន៍កាលឆ្នាំ ២០០៦ ដោយសារតែតម្លៃខ្ពស់របស់វា។ JAXA ពិពណ៌នាអំពី Epsilon ថា ជារ៉ុក្កែតឥន្ធនៈរឹងត្រូវបានរចនាឡើងដើម្បីបន្ថយកម្រិតដល់លំហ និងឈានទៅដល់សម័យកាលដែលមនុស្សគ្រប់គ្នាអាចប្រើប្រាស់អវកាសបានយ៉ាងសកម្ម។

នេះបើយោងតាមរបាយការណ៍របស់ JAXA អំពីបេសកកម្មដែលត្រូវបានគេហៅថា “Innovative Satellite Technology Demonstration-3” ថា ផ្កាយរណបរាងប្រអប់មួយ ដែលដឹកដោយគ្រាប់រ៉ុក្កែត មានឈ្មោះថា RAISE-3 បានធ្វើដំណើរមកជុំវិញផែនដី យ៉ាងហោចណាស់មួយឆ្នាំ ៕ ដោយ៖លី ភីលីព

Most Popular

To Top