បច្ចេកវិទ្យា

ម្ចាស់ Facebook  Meta បញ្ចេញកាសស្តាប់ត្រចៀក VR តម្លៃ១,500ដុល្លារ 

សេនហ្វ្រេនស៊ីស្កូ៖ Meta ជាមេរបស់ក្រុមហ៊ុន បណ្តាញផ្សព្វផ្សាយយសង្គមយក្សអាមេរិក Facebook បានបង្ហាញកាសស្តាប់និម្មិតកម្រិតខ្ពស់ជាមួយនឹងក្តីសង្ឃឹមថា ឆាប់ៗនេះមនុស្សនឹងប្រើប្រាស់វាដើម្បីធ្វើការ និងលេងនៅកន្លែង ដែលនៅតែពិបាកហៅថា Metaverse យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

កាសស្តាប់ Meta Quest Pro នឹងលក់តម្លៃ១,500ដុល្លារ មានឧបករណ៍ចាប់សញ្ញាកម្រិតច្បាស់ខ្ពស់ ធ្វើឲ្យមនុស្សមើលឃើញការពិតចម្រុះ និងបន្ថែមពណ៌ពេញ ក៏ដូចជាការតាមដានភ្នែក និងអ្វីដែលគេហៅថា “ការបញ្ចេញទឹកមុខធម្មជាតិ” ធ្វើត្រាប់តាមចលនាផ្ទៃមុខរបស់អ្នកពាក់ ដូច្នេះរូបតំណាងរបស់ពួកគេមើលទៅមានលក្ខណៈធម្មជាតិ នៅពេលអន្តរកម្មជាមួយរូបតំណាងផ្សេងទៀត ក្នុងបរិស្ថានការពិតនិម្មិត។

ពីមុនត្រូវបានគេស្គាល់ថា ជា Facebook Meta គឺស្ថិតនៅចំកណ្តាលនៃការផ្លាស់ប្តូរសាជីវកម្ម ដោយខ្លួននិយាយថានឹងចំណាយពេលច្រើនឆ្នាំដើម្បីបញ្ចប់។ វាចង់វិវឌ្ឍពីអ្នកផ្តល់វេទិកាសង្គម ទៅជាថាមពលលេចធ្លោ នៅក្នុងការសាងសង់ការពិតនិម្មិតហៅថា Metaverse តម្រៀបដូចជាអ៊ីនធើណេត បាននាំមកនូវជីវិត ឬយ៉ាងហោចណាស់ក៏បង្ហាញជា 3D។

នាយកប្រតិបត្តិលោក Mark Zuckerberg បានពណ៌នាអំពី Metaverse ថា ជាបរិយាកាសនិម្មិតដ៏អស្ចារ្យ ជាកន្លែងដែលមនុស្សស្ទើរតែអាចចូល ជាជាងគ្រាន់តែសម្លឹង មើលវានៅលើអេក្រង់។ ក្រុមហ៊ុនកំពុងវិនិយោគរាប់ពាន់លាននៅក្នុងផែនការ Metaverse របស់ខ្លួនអាចនឹងត្រូវចំណាយពេលច្រើនឆ្នាំដើម្បីសងបំណុល។

លោក Rolf Illenberger ស្ថាបនិក និងជានាយកគ្រប់គ្រងនៃ VRdirect ដែលបង្កើតបរិយាកាស VR សម្រាប់អាជីវកម្មបាននិយាយថា Meta កំពុងដាក់កាសស្តាប់ Meta Quest Pro ថ្មីជាជម្រើសមួយសម្រាប់ការប្រើប្រាស់កុំព្យូទ័រយួរដៃ ប៉ុន្តែលោកបានបន្ថែមថា សម្រាប់អាជីវកម្ម ការធ្វើប្រតិបត្តិការក្នុងពិភពនិម្មិតនៃ Metaverse គឺនៅតែមានភាពវែងឆ្ងាយ៕ ដោយ៖លីភីលីព

Most Popular

To Top