បច្ចេកវិទ្យា

ក្រិច បានដំណើរការទាំងស្រុង លើអគ្គិសនីពីពន្លឺព្រះអាទិត្យ ខ្យល់ និងទឹកហើយ

ក្រិច៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ប្រទេសក្រិចបានដំណើរការទាំងស្រុង លើថាមពលកកើតឡើងវិញក្នុងរយៈពេល៥ម៉ោង កាលពីថ្ងៃសុក្រសប្តាហ៍មុនជាលើកដំបូង មិនធ្លាប់មានដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី។

នេះបើយោងតាម IPTO ជាប្រតិបត្តិករបញ្ជូនថាមពលឯករាជ្យ របស់ប្រទេសថា ថាមពលពន្លឺព្រះអាទិត្យបានឈានដល់កម្រិតខ្ពស់បំផុតនៃថាមពលអគ្គិសនី ៣,១០៦មេហ្គាវ៉ាត់ម៉ោង នៅម៉ោង ៩ ព្រឹកម៉ោងក្នុងស្រុក (ម៉ោង ៧ ព្រឹកម៉ោងនៅចក្រភពអង់គ្លេស) ។  

IPTO បាននិយាយថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃប្រព័ន្ធអគ្គិសនីក្រិក តម្រូវការត្រូវបានគ្របដណ្តប់ ១០០ភាគរយពីប្រភពថាមពលកកើតឡើងវិញ។ ប្រទេសក្រិកមានបំណង បង្កើនសមត្ថភាពថាមពលបៃតងរបស់ខ្លួន ឲ្យលើសពីទ្វេដង ខណៈប្រទេសនេះសង្ឃឹមថា ថាមពលកកើតឡើងវិញ នឹងមានយ៉ាងហោចណាស់ ៧០ភាគរយ នៃល្បាយថាមពលរបស់ខ្លួននៅឆ្នាំ ២០៣០។

Tilos ជាផ្នែកមួយនៃក្រុមកោះ Dodecanese ក៏កំពុងធ្វើការឆ្ពោះទៅរក ការដំណើរការទាំងស្រុង លើថាមពលកកើតឡើងវិញក្រោមគម្រោងទឹកប្រាក់២៦ពាន់លានផោន ផ្តល់មូលនិធិដោយ EU និងការវិនិយោគឯកជន៕ ដោយ៖លី ភីលីព

Most Popular

To Top