ប្រេស៊ីល៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា ចៅក្រមប្រទេសប្រេស៊ីល បានពិន័យជាទឹកប្រាក់ចំពោះក្រុមហ៊ុន Apple ចំនួន ២០ លានដុល្លារអាមេរិក ពីបទលក់ iPhone ដោយគ្មានឆ្នាំងសាក ដោយហៅវាថា ជាការអនុវត្តបំពានដែលបង្ខំអតិថិជន ឲ្យទិញផលិតផលបន្ថែម។
ការសម្រេចចិត្តអាចប្តឹងឧទ្ធរណ៍បានធ្វើឡើង បន្ទាប់ពីក្រសួងយុត្តិធម៌របស់ប្រទេសប្រេស៊ីល បានពិន័យដាច់ដោយឡែកពីគ្នា ចំនួនជិត ២.៥ លានដុល្លារលើក្រុមហ៊ុន Apple កាលពីខែកញ្ញា ជុំវិញបញ្ហាដូចគ្នានេះ ហើយបានរារាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក មិនឲ្យលក់ទូរស័ព្ទ iPhone 12 និង 13 ម៉ូដែលរបស់ខ្លួន ដោយគ្មានឆ្នាំងសាក។
ការផាកពិន័យថ្មី ១០០ លានប្រេស៊ីល ត្រូវបានផ្តល់ដោយចៅក្រមតុលាការ រដ្ឋប្បវេណី Sao Paulo ដែលជាការខូចខាតក្នុងពាក្យបណ្តឹង ដែលប្តឹងដោយសមាគមអ្នកប្រើប្រាស់ប្រេស៊ីល។ Apple បានបញ្ឈប់ការបញ្ចូលឆ្នាំងសាក ជាមួយ iPhone ថ្មីកាលខែតុលា ឆ្នាំ ២០២០ ដោយនិយាយថា ខ្លួនចង់ជួយកាត់បន្ថយ កាកសំណល់អេឡិចត្រូនិច។
ចៅក្រម Caramuru Afonso Francisco បានសរសេរនៅក្នុងសេចក្តីសម្រេច របស់លោកថា ប៉ុន្តែការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព តម្រូវឲ្យអ្នកប្រើប្រាស់ទិញផលិតផលទី២ ដើម្បីឲ្យផលិតផលដំបូងដំណើរកា ។
លោកបានបញ្ជាឲ្យក្រុមហ៊ុនកាលីហ្វ័រញ៉ា ផ្គត់ផ្គង់ឆ្នាំងសាកដល់អ្នកប្រើប្រាស់ទាំងអស់ នៅក្នុងប្រទេសប្រេស៊ីល បានទិញ iPhone ម៉ូឌែល 12 ឬ 13 រយៈពេល ២ ឆ្នាំកន្លងមក ហើយចាប់ផ្តើមបញ្ចូលវា ជាមួយនឹងការទិញថ្មីទាំងអស់។
Apple ក៏កំពុងប្រឈមមុខនឹងការឈឺក្បាល ទាក់ទងនឹងឆ្នាំងសាកពេញស្រះផងដែរ។ កាលពីសប្តាហ៍មុន សភាអ៊ឺរ៉ុបបានអនុម័តច្បាប់ តម្រូវឲ្យស្មាតហ្វូន ថេប្លេត និងកាមេរ៉ាទាំងអស់ប្រើរន្ធ USB-C ជាស្តង់ដារឆ្នាំងសាកតែមួយ ចាប់ពីចុងឆ្នាំ ២០២៤ នឹងបង្ខំឲ្យ Apple ផ្លាស់ប្តូរការរចនាទូរស័ព្ទរបស់ខ្លួន៕ ដោយ៖លី ភីលីព