បច្ចេកវិទ្យា

ការលក់ទូរស័ព្ទ ស្មាតហ្វូនធ្លាក់ចុះ ខណៈអ្នកប្រើប្រាស់ ពន្យារពេលការទិញ

សេនហ្វ្រេនស៊ីស្កូ ៖ នេះបើយោងតាមអ្នក តាមដានទីផ្សារ បានប្រាប់ឲ្យដឹងថា បំផុតការលក់ស្មាតហ្វូនសកលបាន ធ្លាក់ចុះនៅឆ្នាំនេះ ចំពេលមានទស្សនវិស័យ សេដ្ឋកិច្ចអាប់អួរ ដែលជំរុញឲ្យមនុស្ស ចំណាយប្រាក់លើសម្ភារៈសំខាន់ៗ ជំនួសឲ្យឧបករណ៍ ចុងក្រោយទៅវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ Canalys បានឲ្យដឹងថា ការលក់ស្មាតហ្វូន នៅក្នុងត្រីមាស ដែលទើបបញ្ចប់ថ្មីៗនេះគឺតិចជាង ៩ ភាគរយរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឈានដល់កម្រិតទាប មិនធ្លាប់មានចាប់តាំង ពីឆ្នាំ២០១៤ ។
ក្រុមហ៊ុនបាននិយាយ នៃការចេញផ្សាយមួយថា ការលក់ស្មាតហ្វូនទូទាំងពិភពលោក នៅត្រីមាសនីមួយៗ បានធ្លាក់ចុះក្នុងរយៈពេលខ្លី បើប្រៀបធៀបទៅ នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ អ្នកតាមដាន ទីផ្សារ បាននិយាយថា ទស្សនវិស័យសេដ្ឋកិច្ច អាប់អួរបាននាំឲ្យអ្នកប្រើប្រាស់ ពន្យារពេលការទិញផ្នែករឹង អេឡិចត្រូនិច និងផ្តល់អាទិភាពដល់ការ ចំណាយសំខាន់ៗផ្សេងទៀត ។

Canalys រំពឹងថាស្ថានភាពនេះនឹង បន្តធ្វើឲ្យការលក់ស្មាតហ្វូនធ្លាក់ចុះនៅឆ្នាំក្រោយ។ លោក Amber Liu អ្នកវិភាគ Canalys បាននិយាយថា សម្រាប់អ្នកលក់ភាគច្រើន អាទិភាព គឺកាត់បន្ថយហានិភ័យ នៃការបង្កើតសារពើភណ្ឌ ដោយសារតម្រូវការ កាន់តែយ៉ាប់យ៉ឺន ។
យុទ្ធសាស្រ្តកំណត់តម្លៃនៃផលិតផលថ្មី ត្រូវបានបង្កើតឡើង យ៉ាងប្រុងប្រយ័ត្ន សូម្បីតែក្រុមហ៊ុន Apple ក៏ដោយ ដើម្បីជៀសវាងការរុញច្រាន យ៉ាងសំខាន់ ពីអ្នកប្រើប្រាស់ ដែលឥឡូវនេះមានទំនោរមានភាពរសើបខ្លាំង ចំពោះការដំឡើងថ្លៃណាមួយ ។
នេះបើតាមការរាយការណ៍ របស់ Canalys ថា ចំណែករបស់ក្រុមហ៊ុន Apple នៃទីផ្សារស្មាតហ្វូនពិភពលោក បានកើនឡើងដល់ ១៨ ភាគរយនៅត្រីមាសថ្មីៗនេះ ធៀបនឹង ១៥ ភាគរយក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈក្រុមហ៊ុនផលិតស្មាតហ្វូន ឈានមុខគេ Samsung បានកើនឡើង មួយភាគរយដល់ ២២ភាគរយ ៕

Most Popular

To Top