បច្ចេកវិទ្យា

សេដ្ឋកិច្ចឌីជីថល របស់ប្រទេសចិន កើនឡើងក្នុងរយៈពេល ១០ឆ្នាំ

ចិន៖ CCTV.com បានរាយការណ៍ថា សេដ្ឋកិច្ចឌីជីថល របស់ប្រទេសចិន បានលោតពី១១ ពាន់ពាន់លានយន់ (១.៥២ ពាន់ពាន់លានដុល្លារ) ដល់ ៤៥ ពាន់ពាន់លានយន់ (៦.២០ ពាន់ពាន់លានដុល្លារ) ក្នុងអំឡុងពេលមួយទសវត្សរ៍កន្លងមកនេះ ដោយផ្តល់នូវការលើកទឹកចិត្តដ៏មានឥទ្ធិពល ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ការទូទាត់តាមទូរស័ព្ទកំពុងផ្លាស់ប្តូរ ជីវិតប្រជាជនចិនយ៉ាងខ្លាំង ដោយទំហំពាណិជ្ជកម្ម ប្រចាំឆ្នាំឈានដល់ ៥២៧ ពាន់ពាន់លានយន់។ ប្រទេសនេះបានកសាង ប្រព័ន្ធឧស្សាហកម្មឌីជីថលទំនើប និងពេញលេញ ចំណែកមាត្រដ្ឋាន ឧស្សាហកម្មកុំព្យូទ័រស្នូល មានលើសពី ១.៥ ពាន់ពាន់លានយន់ ជាមួយនឹងអត្រាកំណើនជាមធ្យម ជាង ៣០ ភាគរយ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ហើយទំហំទីផ្សារនៃកុំព្យូទ័រលើពពក បានកើនឡើងលើសពី ៣០០ ពាន់លានយន់។

លើសពីនេះទៅទៀត ប្រទេសចិន មានអ្នកប្រើប្រាស់អ៊ីនធើណេត ចំនួន ១.០៥ ពាន់លាននាក់ បង្កើតបានជាសង្គមឌីជីថលដ៏ធំបំផុត និងសកម្មបំផុតរបស់ពិភពលោក។ ចំណែកបច្ចេកវិទ្យាឌីជីថល ដូចជាចក្ខុវិស័យម៉ាស៊ីន និងការក្លែងធ្វើនិម្មិត រោងចក្រឆ្លាតវៃមួយចំនួន កំពុងដំណើរការនៅក្នុងប្រទេស។

ឌីជីថលភាវូបនីយកម្មឧស្សាហកម្ម បានអភិវឌ្ឍយ៉ាងឆាប់រហ័ស នៅប្រទេសចិន ក្នុងអំឡុងទសវត្សរ៍កន្លងមកនេះ។ កម្មវិធីអ៊ីនធើណេតឧស្សាហកម្ម បានគ្របដណ្តប់លើ ៤៥ ប្រភេទសេដ្ឋកិច្ចជាតិ ហើយទំហំឧស្សាហកម្មមានលើសពី ១ ពាន់ពាន់លានយន់ ដោយភ្ជាប់ឧបករណ៍ ឧស្សាហកម្មជិត ៨០ លាន។

ប្រទេសចិន បានសាងសង់បណ្តាញទំនាក់ទំនងព័ត៌មានដ៏ធំបំផុត របស់ពិភពលោក ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ជាមួយនឹងស្ថានីយ៍មូលដ្ឋាន 5G ច្រើនជាង ១.៩៦ លានបានគ្របដណ្តប់ទីក្រុងទាំងអស់ នៅកម្រិតខេត្ត និងខ្ពស់ជាងនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top