ប៉េកាំង៖ បើយោងតាមការសិក្សា បានចេញផ្សាយនៅលើ អ៊ីនធើណេតសម្រាប់ទស្សនាវដ្តី Nature បានប្រាប់ឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រចិន បានបង្ហាញពីប្រភពដើម នៃជាតិកាល់ស្យូម នៅក្នុងផ្កាយដំបូង ដោយប្រើមន្ទីរពិសោធន៍ ក្រោមដីដ៏ជ្រៅបំផុតរបស់ ពិភពលោកនៅខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
កាលឆ្នាំ ២០១៤ ក្រុមតារាវិទូអូស្ត្រាលី បានសង្កេតឃើញផ្កាយចំណាស់ ជាងគេបំផុតមិនធ្លាប់មាន ដោយមនុស្សលោក គឺផ្កាយយក្សក្រហមប្រភេទ K ដែលមានឈ្មោះថា SMSS0313-6708 វាត្រូវបានគេសង្កេតឃើញលើលីចូម កាបូន ម៉ាញ៉េស្យូម និងកាល់ស្យូម។ ទោះជាយ៉ាងណាក៏ដោយ ប្រភពដើមនៃជាតិកាល់ស្យូម នៅក្នុងផ្កាយនៅតែជាអាថ៌កំបាំង។
បន្ទប់ពិសោធន៍ក្រោមដី របស់ប្រទេសចិន Jinping (CJPL) មានកម្ពស់ ២,៤០០ ម៉ែត្រនៅក្រោមភ្នំក្នុងខេត្ត Sichuan បានចាប់ផ្តើមដំណើរការកាលខែធ្នូ ឆ្នាំ២០១០។ អ្នកស្រាវជ្រាវចិនបានធ្វើការ ពិសោធន៍ពាក់ព័ន្ធនៅមន្ទីរពិសោធន៍។ ពួកគេបានផ្ទៀងផ្ទាត់ដោយ ជោគជ័យនូវសម្មតិកម្មថា កាល់ស្យូមបានមកពី ប្រតិកម្មបំបែកសំខាន់នៃវដ្តកាបូន អាសូត និងអុកស៊ីសែន (វដ្ត CNO) បង្ហាញពីប្រភពដើមនៃជាតិកាល់ស្យូមនៅក្នុងផ្កាយ។
លោក He Jianjun មកពីសាកលវិទ្យាល័យ Beijing Normal University ជាអ្នកស្រាវជ្រាវដំបូងគេនៃ អត្ថបទបាននិយាយថា CJPL អាចកាត់បន្ថយយ៉ាងខ្លាំង នូវឥទ្ធិពលនៃកាំរស្មីលោហធាតុ និងផ្តល់នូវលក្ខខណ្ឌពិសេស សម្រាប់ការវាស់វែងដោយផ្ទាល់ នូវប្រតិកម្មនុយក្លេអ៊ែរសំខាន់ៗ នៃចំណាប់អារម្មណ៍តារាសាស្ត្រ។
អ្នកត្រួតពិនិត្យទស្សនាវដ្ដី Nature បានធ្វើអត្ថាធិប្បាយថា ការសិក្សានេះគឺជាជោគជ័យ ក្នុងការពិសោធន៍ដ៏អស្ចារ្យ ហើយវាផ្តល់នូវការយល់ដឹងថ្មី សម្រាប់ការសិក្សាផ្នែករូបវិទ្យា នុយក្លេអ៊ែរនាពេលអនាគត ៕
ដោយ៖ លី ភីលីព