បច្ចេកវិទ្យា

Snowden ព្រមានសាជាថ្មី​ ចំពោះការគម្រាម កំហែងរបស់ Facebook ក្នុងពេលខាងមុខ

បរទេស ៖ ទីផ្សារហ៊ុនរបស់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុន មេរបស់ Facebook បានបន្តធ្លាក់ចុះយ៉ាងខ្លាំង និងបានធ្វើឲ្យស្ថាបនិកលោក Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិដល់ទៅជាង ១០០ពាន់លានដុល្លារ មកហើយនៅក្នុងឆ្នាំនេះ ។

ទោះបីជាយ៉ាងណាក្តី លោក Edward Snowden ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនាញទំលាយឯកសារសំងាត់ របស់អាមេរិក និងជាអ្នករិះគន់ដ៏សំខាន់មួយ ចំពោះ Facebook បែរជាបានព្រមានថា ការធ្លាក់ចុះ ដែលមានរយៈពេលខ្លី ប៉ុន្តែបណ្តាញសង្គមយក្សនេះ នឹងហង់ងើបឡើងមកវិញយ៉ាងខ្លាំង ហើយថែមទាំងបង្កហនិភ័យ ដល់មនុស្សជាតិទាំងមូលទៀតផង។

លោក Snowden បានបង្ហោះសារនៅលើ Twitter ថា កុំសើច Facebook និងលោក Zuckerberg នៅពេលនេះអីពីព្រោះថាបន្តិចទៀត Meta នឹងគ្រប់គ្រង ទៅលើកែវភ្នែករបស់មនុស្ស គ្រប់គ្នាលើពិភពលោក ហើយរៀងរាល់ពេលដែលអ្នកព្រិចភ្នែក ម្តងនោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងលោតពេញភ្នែក របស់អ្នកជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top