បច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យា បង្កើតស្បែកជើងអាចធ្វើឲ្យ អ្នកដើរល្បឿនដូចរត់

ក្រុមហ៊ុន Robotics អះអាងថា ខ្លួនបានបង្កើតស្បែកជើងលឿនបំផុតរបស់ពិភពលោកដែលអាចឲ្យអ្នកដើរបានលឿនជាង៣ដងធ្វើឲ្យអ្នកពាក់មានសកម្មភាពដូចរត់ និងប្រៀបដូចជិះស្គីលើទឹកកកនាពេលអនាគតយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។


ស្បែកជើងនេះត្រូវគេស្គាល់ថា ជា Moonwalkers ពួកវាមើលទៅដូចជាជិះស្គីលើទឹកកកនាពេលអនាគត ប៉ុន្តែមិនតម្រូវឲ្យអ្នកពាក់មានតុល្យភាពលើសពីការដើរធម្មតា។ នៅពេលពួកវាជាប់នឹងជើងរបស់អ្នក ម៉ូទ័រអេឡិចត្រិចតូចៗផ្តល់ថាមពលដល់កង់៨ដោយជំរុញអ្នកទៅមុខក្នុងល្បឿនរហូតដល់ ១១គីឡូម៉ែត្រក្នុងមួយម៉ោង។


បង្កើតឡើងដោយ Shift Robotics គំនិតនេះបានកើតឡើងចំពោះស្ថាបនិក Xunjie Zhang កាលពី ៥ ឆ្នាំមុន បន្ទាប់ពីលោកស្ទើរតែធ្លាក់ពីលើម៉ូតូជិះកង់ ហើយសម្រេចចិត្តដើរទៅធ្វើការជំនួសវិញ ប៉ុន្តែដើម្បី ពង្រឹងការធ្វើដំណើរ លោកបានប្រើបទពិសោធន៍របស់លោកជាវិស្វករជំរុញយន្តហោះក្នុងការស្វែងរកមធ្យោបាយធ្វើដំណើរលឿនជាងមុន។


លោក Zhang និងក្រុមរបស់លោកបានបង្កើតឧបករណ៍បញ្ជាម៉ូទ័រ ប្រអប់លេខច្បាស់លាស់ និងកញ្ចប់ថ្មត្រូវបានបង្រួមអប្បបរមាដើម្បីឲ្យសមនឹង Moonwalkers ប៉ុន្តែការច្នៃប្រឌិតពិតប្រាកដគឺរួមបញ្ចូលទាំងក្បួនដោះស្រាយបញ្ញាសិប្បនិម្មិតដែលវិភាគ និងសម្របខ្លួនទៅនឹងការដើររបស់អ្នកប្រើប្រាស់ធ្វើឲ្យ Moonwalkers ក្លាយជា “ផ្នែកបន្ថែមនៃជើងរបស់មនុស្ស”៕


ដោយ៖លី ភីលីព

Most Popular

To Top