បច្ចេកវិទ្យា

Cybertruck របស់ Tesla កំណត់ពេលវេលា ដើម្បីដាក់លក់ជាផ្លូវការ

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ជំនាញខាងផលិតរថយន្តអគ្គិសនី Tesla ដែលជាក្រុមហ៊ុនរបស់លោក Elon Musk សេដ្ឋីពិភពលោកនោះបានបង្ហើបហើយថា ផលិតកម្មផលិតរថយន្តប្រភេទ Cybertruck របស់ខ្លួនទ្រង់ទ្រាយធំ នឹងចាប់ផ្តើមដំណើរការហើយនៅចុងឆ្នាំ២០២៣ខាងមុខនេះ។

រថយន្តអគ្គិសនីប្រភេទ Pick Up ដែលមានរូបរាងខុសស្រឡះពី Pick Up ផ្សេងទៀតមួយនេះ ត្រូវបានបង្ហាញរូបរាងដំបូងតាំងតែពី ឆ្នាំ២០១៩មកម្ល៉េះ ដែលគ្រានោះក្រុមហ៊ុនបានបញ្ជាក់ថា នឹងធ្វើការផលិតដំណាក់កាលដំបូងនៅចុងឆ្នាំ២០២១។

អស់រយៈពេល៣ឆ្នាំមកនេះ Cybertruck របស់​ Tesla បានក្លាយទៅជាប្រធានបទជុំវិញក្រុមអ្នកគាំទ្រ រថយន្តអគ្គិសនីយ៉ាងខ្លាំងទោះបីជាតម្លៃនៃការផលិត និងតម្លៃនៃការលក់លើទីផ្សារ ពិតប្រាកដមិនទាន់ត្រូវបានប្រកាសជាផ្លូវការក្តី ទោះបីជាកាលពីឆ្នាំ២០១៩ក្រុមហ៊ុនធ្លាប់បានលើកឡើងថា តម្លៃរបស់វាអាចមានចន្លោះពីក្រោម៤០០០០ដុល្លារក្តី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top