បច្ចេកវិទ្យា

Twitter ជួបភាពវឹកវរ ដោយសារធ្លាក់ចុះខ្លាំង លើមុខងារជាច្រើន ខណៈដែលនាយកប្រតិបត្តិ លាលែងពីមុខតំណែង

សាន់ហ្វ្រាន់ស៊ីស្កូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នំា២០២២ថា ភាពជាម្ចាស់នៃបណ្តាញសង្គម Twitter របស់លោក Elon Musk ស្ថិតក្នុងភាពវឹកវរដោយបានធ្លាក់ចុះ កាន់តែខ្លាំងមុខងារជាច្រើន នៅគ្រាដែលនាយកប្រតិបត្តិសន្តិសុខសំខាន់ៗ បានលាលែងពីតំណែងនៅក្នុងវេទិកានេះ ដោយទទួលបានការព្រមានយ៉ាងខ្លាំង ពីនិយតករអាមេរិក ។

គួរបញ្ជាក់ថា ការដើរចេញនេះបានកើតឡើង បន្ទាប់ពីការចាប់ផ្តើមដ៏ច្របូកច្របល់ នៃមុខងាររបស់ Twitter ថ្មី បន្ទាប់ពីម្ចាស់ក្រុមហ៊ុន Tesla និង SpaceX ទិញយកកម្មវិធីផ្ញើសារដ៏មានឥទ្ធិពល ចំនួន៤៤ពាន់លានដុល្លារ ។

លោក Musk បានព្រមាននិយោជិតកាលពីថ្ងៃព្រហស្បតិ៍ថា គេហទំព័រនេះកំពុងរងការខូចដោយសាច់ប្រាក់លឿនបង្កជាគ្រោះថ្នាក់បំផុត ដែលបង្កើនទិដ្ឋភាពនៃការក្ស័យធន ប្រសិនបើស្ថានការណ៍មិនដំណើរការ ។

“ខ្ញុំបានសម្រេចចិត្តយ៉ាងលំបាក ក្នុងការចាកចេញពីបណ្តាញ Twitter” ដែលជាប្រធានសន្តិសុខ Lea Kissner បានចុះចេញពីដំណែងជាមួយនាយកប្រតិបត្តិ ផ្នែកឯកជនភាព ឬសន្តិសុខសំខាន់ៗផ្សេងទៀត ។

នៅក្នុងការចាកចេញដ៏វិសេសវិសាលបំផុត ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា លោក Yoel Roth ដែលជាប្រធានផ្នែកទំនុកចិត្ត និងសុវត្ថិភាពរបស់គេហទំព័រនេះ បានចុះចេញពីតំណែងត្រឹមតែ១ថ្ងៃ បន្ទាប់ពីការការពារយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ សម្របសម្រួលខ្លឹមសាររបស់លោក Musk ដល់អ្នកផ្សាយពាណិជ្ជកម្ម ។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ជីវប្រវត្តិបណ្តាញ Twitter របស់លោក Roth បានកំណត់អត្តសញ្ញាណគាត់ថា ជា “អតីតប្រធានផ្នែកទំនុកចិត្ត និងសុវត្ថិភាពនៅលើបណ្តាញ @Twitter” ។

ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា លោកស្រី Robin Wheeler ដែលដើរតួយ៉ាងសំខាន់ ក្នុងការភ្ជាប់បណ្តាញ Twitter ជាមួយអ្នកផ្សាយពាណិជ្ជកម្ម ហើយត្រូវបានគេចាត់ទុកថា ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក Musk នៅក្នុងក្រុមហ៊ុនបានចាកចេញ ប៉ុន្តែកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកស្រីបានបង្ហោះសារថា “ខ្ញុំនៅតែនៅទីនេះ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top