បច្ចេកវិទ្យា

អ៊ីរ៉ង់​ ចុះហត្ថលេខា សហការទ្វេភាគី ក្នុងការនាំចេញរថយន្តទៅរុស្សី តម្លៃរាប់រយលានដុល្លារ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ បានឈានទៅដល់ការចុះហត្ថលេខា ក្នុងការនាំចេញរថយន្ត ទៅឲ្យប្រទេសរុស្សី ដែលមានតម្លៃដល់ទៅ ៣០០លានដុល្លារ។

ប្រទេសរុស្សីគឺជាអតិថិជន ដ៏មានសក្តានុពលនិងធំជាងគេបំផុត របស់ប្រទេសអ៊ីរ៉ង់ ហើយក្រៅពីនោះអ៊ីរ៉ង់ ក៏បាននាំចេញរថយន្តជាច្រើន ទៅកាន់ប្រទេសវេណេស៊ុយអេឡា និងបណ្តាប្រទេស ក្នុងតំបន់អាមេរិកខាងត្បូងផងដែរ។

ប្រធានសមាគមកិច្ចការងារឧស្សាហកម្ម របស់ប្រទេសអ៊ីរ៉ង់លោក Mohammadreza Najafi Manesh បានលើកឡើងថា​៖ ប្រទេសរុស្សីនិងវេណេស៊ុយអេឡា គឺជាទីផ្សារដ៏ល្អបំផុតរបស់រថយន្ត ផលិតនៅអ៊ីរ៉ង់ ហើយក៏មានមោទនភាពខ្លាំងដែរ ក្នុងនាមជាអ្នកនាំចេញរថយន្តមួយរបស់ទីផ្សារសកល ដែលកន្លងមកអ៊ីរ៉ង់ក៏ធ្លាប់នាំចេញ ទៅកាន់ប្រទេស Armenia និង Azerbaijanផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top