កន្លងមកយើងស្គាល់ ក្រុមហ៊ុន Apple តាមរយៈផលិតផល ទូរសព្ទ iPhone ថេបប្លែត iPad ឬកុំព្យូទ័រ MacBook និង iMac ជាដើម ប៉ុន្ដែប្រហែលមិនសូវ មានមនុស្សច្រើននោះធ្លាប់បានដឹងថា Apple ក៏មានផលិតផលចម្លែកៗ ផ្សេងទៀត ធ្លាប់បានប្រកាស ចេញដូចខាងក្រោមនេះ។

១. ឆ្នាំ១៩៩៣ Apple បញ្ចេញ គំនូរភ្ជួរជញ្ជាំងឡូហ្គោ ផ្លែប៉ោម៧ពណ៌ មានចំនួនតែ ២៥ផ្ទាំង ដោយដាក់លក់១ផ្ទាំងក្នុងតម្លៃ ៣៥០ដុល្លារ

២. ឆ្នាំ១៩៩១ Apple ប្រកាសចេញម៉ាស៊ីនស្គេន ប្រភេទសខ្មៅ OneScanner

៣. ឆ្នាំ១៩៩៣ Apple ប្រកាសចេញ ម៉ាស៊ីនចាក់ឌីស PowerCD

៤. ឆ្នាំ១៩៧៩ Apple ប្រកាសចេញម៉ាស៊ីនព្រីន Silentype

៥. ឆ្នាំ១៩៩៧ Apple ប្រកាសចេញកុំព្យូទ័រ Macintosh រូបរាងប្លែកខុសពីគេដើម្បីជាខួបអនុស្សាវរីយ៍កុំព្យូទ័រខ្លួន

៦. ឆ្នាំ២០១៣ Apple ដាក់ដេញថ្លៃកាស EarPods ធ្វើពីមាស ទទួលបានតម្លៃ ៤៦១០០០ដុល្លារ ដើម្បីគាំទ្រមូលនិធិ RED

៧. ឆ្នាំ២០១៣ Apple ដាក់ដេញថ្លៃ Mac Pro ពណ៌ក្រហម ទទួលបានតម្លៃ ៩៧៧០០០ដុល្លារ ដើម្បីគាំទ្រមូលនិធិសប្បុរសធម៌

៨. ឆ្នាំ១៩៩៤-៩៧ Apple ប្រកាសចេញកាមេរ៉ាឌីជីថល QuickTake

៩. ឆ្នាំ១៩៩៣ Apple បញ្ចេញឧបករណ៍វៃឆ្លាត Touch screen មានឈ្មោះថា Apple Newton personal digital assistants (PDAs)។

វាមានមុខងារទំនើបសឹងដូចស្មានហ្វូនបច្ចុប្បន្ន ដូចជាមុខងារម៉ាស៊ីនគិតលេខ, សៀវភៅអាសយដ្ឋាន, អ៊ីមែល, ផែនទី និងមុខងារផ្សេងទៀតស្រដៀងនឹងកុំព្យូទ័រផងដែរ
១០. ឆ្នាំ១៩៨៦ ក្រៅពីផលិតផលបច្ចេកវិទ្យា Apple ក៏ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងសម្លៀកបំពាក់ថែមទៀតផង

១១. ឆ្នាំ១៩៩៦ Apple ប្រកាសចេញ Pippin ម៉ាស៊ីនហ្គេមប្រភេទ console platform៕

