ក្រុងប៉េកាំង៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នឹងប្រមូលរថយន្តចំនួន ៤៣៥.១៣២ គ្រឿងក្នុងប្រទេសចិនវិញ ដោយសារបញ្ហាផ្នែកទន់អាចបណ្តាលឲ្យភ្លើងកន្ទុយមិនភ្លឺ។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារថា ការប្រមូលមកវិញរួមមានរថយន្ត Model 3 ចំនួន ១៤២,២៧៧ គ្រឿងដែលផលិតនៅចន្លោះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២ និងរថយន្ត Model Y ជិត ៣០០,០០០ គ្រឿងដែលផលិតនៅចន្លោះថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ។
ចង្កៀងខាងក្រោយនៅលើផ្នែកម្ខាង ឬទាំងសង្ខាងនៃរថយន្តអាចមិនបំភ្លឺ ដោយសារភាពខុសប្រក្រតីនៃកម្មវិធីបង្កប់អាចបណ្តាលឲ្យមានការរកឃើញកំហុសខុសឆ្គងក្នុងអំឡុងពេលដំណើរការដាស់រថយន្ត។ សេចក្តីថ្លែងការណ៍បាននិយាយថា ការបរាជ័យបែបនេះអាចបង្កើនហានិភ័យនៃការប៉ះទង្គិចគ្នានៅក្នុងស្ថានភាពងងឹត។
នេះបើយោងតាមសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុន Tesla នឹងដាក់ពង្រាយការអាប់ដេតកម្មវិធីនៅលើអាកាស ដើម្បីដោះស្រាយបញ្ហានេះ ៕
ដោយ៖លី ភីលីព