Event

ក្រុមហ៊ុន Exotel ប្រកាស​ភាព​ជា​ដៃគូ ជា​មួយ Ezecom ដើម្បី​ពង្រឹង​វិស័យ​​​ទូរគមនាគមន៍​​ នៅ​ទីផ្សារ​​កម្ពុជា

វិស័យបម្រើសេវាអតិថិជន (Customer Engagement) និង​ការទំនាក់ទំនងឆ្លាតវៃដោយបញ្ញាសិប្បនិមិត្ត​​​​ (AI) នៅ​កម្ពុជា បាន​បោះ​​ជំហានទៅមុខបន្ថែមទៀត ដោយសារ​កិច្ចសហការ​រវាង​ក្រុមហ៊ុន Exotel ដែលជា​ភ្លែតហ្វម​​បម្រើសេវាអតិថិជនឈានមុខគេនៅ​ទីផ្សារ​កំពុងរីកចម្រើន ជាមួយនិង​ក្រុមហ៊ុន Ezecomដែល​ជា​ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់​ខ្ពស់​ឈាន​​មុខ​​គេ​​មួយ​​នៅ​​​ប្រទេស​​កម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​រូយ៉ាល់គ្រុប។

កិច្ចសហ​ប្រតិបត្តិការ​នេះ មានការ​​​រំពឹង​ទុកថា​នឹង​ជំរុញ​ប្រសិទ្ធភាព​ប្រតិបត្តិការទូទៅ​ និង​រក្សា​អតិថិជន​សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក ជំរុញ​ឱ្យក្រុមហ៊ុននានា​ផ្លាស់ប្តូរ​​​ការ​ទំនាក់ទំនង​​​អតិថិជន​​​​របស់​ពួកគាត់ទៅ​​ជាការប្រើ ​សេវា​​ខ្លោដឯកជនដែលស្ថិត​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។ តាម​រយៈ​​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​សេវា​​ខ្លោដនេះ ក្រុមហ៊ុន​ក្នុង​ស្រុក​​នឹង​​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ធ្វើឱ្យ​​​សេវា​បម្រើ​​​អតិថិជនកាន់តែ​ប្រសើរ​ឡើង   បង្កើត​ដំណើរការ​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព រក្សា​បានអតិថិជនរបស់ខ្លួន​តាមរយៈ​ការ​បង្កើនការ​​ពេញចិត្ត​របស់​អតិថិជន ខណៈពេលដែល​អនុលោមតាម​បទប្បញ្ញត្តិក្នុងស្រុក​ស្តីពី​អភិបាលកិច្ចទិន្នន័យអតិថិជន។

អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ការប្រើប្រាស់​ភ្លែតហ្វម​ទំនាក់​ទំនង​របស់​ក្រុមហ៊ុន Exotel រួម​មាន​ការដំឡើងបណ្តាញ​រង់ចាំ​សម្រាប់ការ​ហៅ​ទូរស័ព្ទចូល (call-routing) ការ​ថតការ​​ហៅ​ទូរស័ព្ទ (call-recording) និង​ការវិភាគ​ការ​ហៅទូរស័ព្ទ (call-analytic) បង្កើត​​មណ្ឌលសេវា​បម្រើ​អតិថិជន​​និម្មិត ដំណើរការ​ឧបករណ៍​ហៅ​​​ទូរស័ព្ទ​ដោយ​ស្វ័យប្រវត្តិ (automated dialer) ​សម្រាប់​ក្រុមការងារផ្នែក​លក់ រួម​បញ្ចូល​ឧបករណ៍និងសូហ្វវែរ​ពាក់​ព័ន្ធនឹង​ការ​លក់ និង​ដាក់​ដំណើរការ​​សេវា​ការ​ឆ្លើយតប​ជា​សំឡេង​​និង​ការ​ផ្ទេរ​ការ​ហៅទូរស័ព្ទ។ លើស​ពីនេះ​ទៀត ផលិតផល​​​នេះគឺ​ជា​ដំណោះស្រាយមណ្ឌល​បម្រើអតិថិជន​រួ​ម​មួយ ដែល​ភ្ជាប់​ទៅ​កាន់ចំណុច​ទំនាក់ទំនង​ទៅ​កាន់​អតិថិជន​ឌីជីថល​ទាំងអស់ ដែល​បង្កើត​ប្រសិទ្ធភាព​ការងារ​នៅក្នុង​មណ្ឌល​ទំនាក់ទំនងអតិថិជន។ ជា​មួយ​នឹង​ការផ្តល់ជូន​ផលិតផល​របស់ក្រុមហ៊ុន Exotel នៅលើ​ខ្លោដ​ឯកជន​ផ្ទាល់​របស់ក្រុមហ៊ុន Ezecom ក្នុង​ប្រទេស​កម្ពុជា មានការ​ធានា​ថា ទិន្នន័យ​អតិថិជនទាំងអស់នឹងមានសុវត្ថិភាព និង​ស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecomមាន​ប្រសាសន៍​ថា៖ «បទពិសោធ​សេវាបម្រើ​​អតិថិជន​ដ៏ល្អ​ឥត​ខ្ចោះ គឺជា​ផ្នែក​ដ៏​សំខាន់មួយ​នៃ​​តម្លៃ​អាជីវកម្ម​សម្រាប់​ការ​ប្រកួត​ប្រជែង។ វិសាល​ភាព​នេះមាន​នៅទូទាំង​ឧស្សាហកម្ម​ចម្រុះ រាប់​ពី​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​រហូត​​ដល់​ឧស្សាហកម្ម​ពាណិជ្ជកម្ម​​អេឡិច​ត្រូនិក បដិ​សណ្ឋារកិច្ច និង​សូម្បី​តែរាជ​រដ្ឋាភិបាល​ផងដែរ»។

លោក​ស្រីបានបន្ថែមថា៖ «ភ្លែតហ្វម​ខ្លោដសេវាបម្រើ​អតិថិជន​​ដែល​​ដំណើរការ​ដោយ​បច្ចេក​វិទ្យាបញ្ញាសិប្បនិមិត្ត (AI) អាច​ឱ្យអ្នក​ដឹកនាំក្រុមហ៊ុន​អាជីវកម្ម​បង្កើត​ជា​គំរូ CX ដែល​អាចព្យាក​រ​បាន​ជា​ជាង​ប្រតិកម្មតបនា​ពេល​ក្រោយ។ ការធ្វើ​បែប​នេះ​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើង​យ៉ាងខ្លាំង​នូវ​បទពិសោធ​របស់​អតិថិជន និង​កំណើន​អាជីវកម្ម ប៉ុន្តែ​ក៏មាន​ការ​រក្សាបុគ្គ​លិក​ផង​ដែរ​ ខណៈ​ពេល​ដែលសមត្ថភាព​ឌីជីថល​កើន​ឡើង»។

លោកស្រី​បន្ត​​ថា៖ «នេះ​គឺ​ជា​និន្នាការដែល​​កើន​ឡើងនៅ​ទូទាំង​តំបន់ និង​ទូទាំង​ពិភពលោក ដែល​អ្នក​ទទួល​យក​បច្ចេកវិទ្យា​ទាំង​នេះ​ទៅប្រើប្រាស់​មុនគេ​បង្កើ​ត​​​តម្លៃ​​អាជីវកម្ម​​ខ្លាំង​​ជាងគេ និងទទួល​បាន​​គុណតម្លៃ​​ពី​អតិថិជន។ នៅ​ក្រុមហ៊ុន Ezecom យើងតែងតែ​គិតទុក​ជា​មុន​សម្រាប់​អតិថិជន និង​ធានាថា ភ្លែតហ្វម​​ឌីជីថល​របស់យើង​ជួយ​​ដល់​អាជីវកម្ម​របស់​ពួកគេ​ឱ្យ​រីកចម្រើន​ទៅ​មុខ»។

យោង​តាមរបាយការណ៍ថ្មីៗដែលចេញ​ផ្សាយ​ដោយ​​និយតករ​ទូរគមនាគមន៍​កម្ពុជា ប្រទេស​កម្ពុជា​មាន​អ្នចុះ​ឈ្មោះ​​ប្រើប្រាស់​អ៊ិនធឺណិត​ជាង ១៧,៦​លាន​នាក់​គិត​ត្រឹម​ខែតុលា ឆ្នាំ២០២១។ បន្ថែម​ពី​លើ​នេះ យោង​តាម​របាយការណ៍ដដែល​នេះ មាន​អ្នកចុះ​ឈ្មោះប្រើប្រាស់​សេវា​ទូរស័ព្ទ​ចំនួន ២០លាននាក់។ ការ​ប្រើប្រាស់​សារជា​សំឡេង (Voice) នៅ​តែ​ជា​មធ្យោបាយ​សំខាន់​​សម្រាប់​អតិថិជន​ដើម្បី​​​​ធ្វើការទំនាក់ទំនង​ ឱ្យសម្រេច​បាន​​ការ​ត​ភ្ជាប់ទំនាក់ទំនង និងការ​តភ្ជាប់​ផ្ទាល់ខ្លួន​។

លោក Binzad Aliar អគ្គនាយករងផ្នែកលក់របស់ក្រុមហ៊ុនExotel ទទួលបន្ទុកទីផ្សារថ្មី និងទីផ្សាររួមគ្នានៅតំបន់មជ្ឈឹមប្រទេស អាស៊ី​ប៉ាស៊ី​ហ្វិ​ច និងទីផ្សារអឺរុប មានប្រសាសន៍ថា «ក្រុមហ៊ុន​ Ezecom នឹងក្លាយជាដៃគូក្លោដ ដែលនឹងនាំយកនូវ ដំណោះស្រាយ Cloud ECC/AI មកទីផ្សារកម្ពុជា។ ជាមួយនឹងភាពជាដៃគូនេះ យើងគ្រោងនឹងពង្រីកទៅកាន់អតិថិជនគោលដៅអោយកាន់តែច្រើន និងជួយសម្រួលអោយអតិថិជនអាចមានលទ្ធភាពប្រើប្រាស់ រួមទាំងផ្តល់ភាពងាយស្រួលសម្រាប់សហគ្រាសខ្នាមមធ្យម និងធំ»។

យោងតាមក្រុមហ៊ុន Exotel ប្រព័ន្ធ​ទំនាក់​ទំនង​របស់​ក្រុមហ៊ុន​ Exotel មាន​ភាព​​ល្អ​ប្រសើរ​សម្រាប់​កម្មវិធី​ជាច្រើន​រាប់​ចាប់​ពី​កម្ម​វិធី​គាំទ្រ​មណ្ឌលសេវា​បម្រើ​អតិថិជន​ដែលមាន​ភ្នាក់ងារ​​ចំនួន ៥នាក់​រហូត​ដល់​ការ​តភ្ជាប់ភ្នាក់ងារ​​​រាប់ម៉ឺន​​នាក់​ដែល​មាននៅក្នុង​មណ្ឌល​ទំនាក់ទំនង។ កិច្ចសហ​ប្រតិបត្តិការ​​រវាង​ក្រុមហ៊ុន Exotel និង​ក្រុមហ៊ុន Ezecom ​​រំពឹង​ថា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក និង​ MFI ​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់កម្ពុជា និង​ដើម្បីជួយ​ជំរុញ​​ឌីជីថលនីយកម្ម​របស់​ក្រុមហ៊ុន​នានា​នៅ​ទូទាំង​ប្រទេស។ ​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់៖ Use-Cases – Global (exotel.com)

អំពីក្រុមហ៊ុន Exotel

ក្រុមហ៊ុន Exotel គឺជា​ប្រតិបត្តិករ​ផ្តល់​សេវា​​ភ្លែតហ្វម​​ទំនាក់​ទំនង​អតិថិជន​ឈាន​​មុខគេ​នៅ​​ទីផ្សារ​​កំពុង​រីក​ចម្រើន​ និង​​​ប្រតិបត្តិករ​ទូរគមនាគមន៍​និម្មិត​ដែល​ផ្តោត​លើ​តម្រូវការ​របស់​ក្រុមហ៊ុន​អាជីវកម្ម។ បង្កើត​ឡើង​​ក្នុង​ឆ្នាំ២០១១ ផលិតផល​ដែល​មាន​មូលដ្ឋាន​លើ​ខ្លោដ​លំដាប់​ពិភពលោក​របស់​ក្រុមហ៊ុន Exotel បម្រើ​សេវា​ទំនាក់ទំនង​​អតិថិជន ៥០​លាន​ក្នុងមួយថ្ងៃ​សម្រាប់​ក្រុមហ៊ុន​ជាង ៦០០០ នៅ​ក្នុង​ប្រទេស​ឥណ្ឌា តំបន់​អាស៊ី​អាគ្នេយ៍ មជ្ឈិម​បូព៌ា និង​អាហ្វ្រិក។ សព្វ​ថ្ងៃ​នេះ ក្រុមហ៊ុន​​ដែល​​​រីក​ចម្រើន​​លឿន​បំផុត​​​មួយ​ចំនួន​​នៅ​​ក្នុង​​ទីផ្សារ​​ដែល​​​កំពុងរីក​ចម្រើន (ក្រុមហ៊ុន Ola ក្រុមហ៊ុន Swiggy ក្រុមហ៊ុន Flipkart ក្រុមហ៊ុន GoJek ក្រុមហ៊ុន Byju’s ក្រុមហ៊ុន Urban Company ក្រុមហ៊ុន HDFC Bank ក្រុមហ៊ុន Zomato ក្រុមហ៊ុន Oyo ជាដើម) គ្រប់​គ្រង​ការងារ​ទំនាក់ទំនង​​អតិថិជន​របស់​ខ្លួន​ជាមួយ​នឹង​​មណ្ឌល​​ទំនាក់​ទំនង omnichannel របស់​ក្រុមហ៊ុន Exotel ដែល​ជា​កម្មវិធី​ទំនាក់ទំនង APIs និងភ្លែតហ្វម​សន្ទនា​ប្រើប្រាស់​បច្ចេកវិទ្យា AI នៅលើ​ខ្លោដ។ ក្រុមហ៊ុនទាំងនេះ​គឺជា​ប្រភេទ​ក្រុមហ៊ុនក្នុង​ថ្នាក់ Series D ដែល​មានលទ្ធភាព​ប្រមូលមូលនិធិ ១០០លានដុល្លារ និង​មានប្រាក់ចំណូល​ប្រចាំឆ្នាំ (ARR) ចំនួន​ ៥០​លានដុល្លារ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ exotel.com៕

Most Popular

To Top