បច្ចេកវិទ្យា

ចាប់ខ្លួនមនុស្ស២៥នាក់ ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហាររដ្ឋាភិបាលអាល្លឺម៉ង់

អាល្លឹំម៉ង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ថា មនុស្សចំនួន២៥នាក់ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់នៅទូទាំងប្រទេសអាល្លឺម៉ង់ ដោយសង្ស័យថា បានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល ។


ក្រុមនៃឥស្សរជនស្តាំនិយម និងអតីតយោធាត្រូវបានគេបញ្ជាក់ថា បានរៀបចំសម្រាប់ “ថ្ងៃ X” ដើម្បីវាយលុកអគារសភា Reichstag និងដណ្តើមយកអំណាច ។

បុរសម្នាក់ឈ្មោះ Heinrich XIII មកពីគ្រួសារអភិជនចាស់មួយត្រូវបានគេចោទថា ជាមនុស្សសំខាន់ក្នុងផែនការរបស់ពួកគេ ។

យោងតាមរដ្ឋអាជ្ញាសហព័ន្ធ គាត់គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេខ្លោង២នាក់ នៅក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននៅទូទាំងរដ្ឋចំនួន១១របស់អាល្លឺម៉ង់ ។

អ្នករៀបចំផែនការ ត្រូវបានគេបញ្ជាក់ថា រួមមានសមាជិកនៃចលនា Reichsbürger គឺពលរដ្ឋនៃ Reich ជាក្រុមជ្រុលនិយម ដែលស្ថិតនៅក្នុងក្រសែភ្នែករបស់ប៉ូលិសអាល្លឺម៉ង់ជាយូរមកហើយ ជុំវិញការវាយប្រហារដោយហិង្សា និងទ្រឹស្ដីការឃុបឃិតប្រកាន់ពូជសាសន៍ និងប្រឆាំងសាសនា ផងដែរ ។

ពួកគេក៏បដិសេធមិនទទួលស្គាល់រដ្ឋអាល្លឺម៉ង់ទំនើបមួយនេះដែរ ។

លោក Jenny Hill ក៏ជាចលនាមួយដែលអាចក្លាយជាជនបង្កគ្រោះថ្នាក់ ។

ជនសង្ស័យផ្សេងទៀតមកពីចលនា QAnon ដែលជឿថា ប្រទេសរបស់ពួកគេស្ថិតនៅក្នុងដៃនៃ “រដ្ឋ” ទេវកថាដែលពាក់ព័ន្ធនឹងអំណាចសម្ងាត់នៅក្នុងឆាកនយោបាយ ។

លោកស្រី Nancy Faeser រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធានាដល់ជនជាតិអាល្លឺម៉ង់ថា អាជ្ញាធរនឹងឆ្លើយតបដោយកម្លាំងពេញលេញស្របតាមច្បាប់ “ប្រឆាំងនឹងសត្រូវនៃលទ្ធិប្រជាធិបតេយ្យ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top