បច្ចេកវិទ្យា

មហាសេដ្ឋី Elon Musk ម្ចាស់ Twitter សុំទោសប្រទេស ន័រវេស

បរទេស ៖ ម្ចាស់ Twitter គឺមហាសេដ្ឋី Elon Musk បានចេញមុខសុំទោស បន្ទាប់ពីគណនីផ្លូវការរបស់មន្រ្តីកំពូលៗរបស់ប្រទេសន័រវេសជាច្រើន រួមទាំងនាយករដ្ឋមន្រ្តីផងដែរ ត្រូវបានចុះបញ្ជីនៅលើវេទិកា Twitter ជាមន្រ្តីនីហ្សេរីយ៉ា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា គណនីរបស់នាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store និងរដ្ឋមន្ត្រីការបរទេស លោកស្រី Anniken Huitfeldt ត្រូវបានគេដាក់ឈ្មោះយ៉ាងខ្លីថា ជាមន្ត្រីរបស់នីហ្សេរីយ៉ា ទៅវិញ

ពាក់ព័ន្ធនឹងកំហុសឆ្គងនេះ លោក Elon Musk បានឆ្លើយតបតាម Twitter វិញថា “សុំទោស!” កំហុសត្រូវបានកែតម្រូវតាំងពីពេលនោះមក៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top