បច្ចេកវិទ្យា

លោក Musk ស្តារគណនី Twitter របស់អ្នកកាសែតឡើងវិញ បន្ទាប់ពីការព្យួរការងារ និងការរិះគន់

សេនហ្វ្រេនស៊ីស្កូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា លោក Elon Musk បានស្តារគណនី Twitter របស់អ្នកកាសែតជាច្រើន ដែលត្រូវបានផ្អាករយៈពេលមួយថ្ងៃ ជុំវិញភាពចម្រូងចម្រាសលើការផ្សព្វផ្សាយ ទិន្នន័យសាធារណៈអំពីយន្តហោះ របស់មហាសេដ្ឋី។

ការឲ្យមានជីវិតរស់ឡើងវិញនេះបានកើតឡើង បន្ទាប់ពីការព្យួរដែលមិនធ្លាប់មានពីមុនមក បានបង្កឲ្យមានការរិះគន់យ៉ាងចាស់ដៃ ពីមន្ត្រីរដ្ឋាភិបាល ក្រុមតស៊ូមតិ និងអង្គការអ្នកសារព័ត៌មាន មកពីផ្នែកជាច្រើននៃពិភពលោកកាលពីថ្ងៃសុក្រ ដោយអ្នកខ្លះនិយាយថា វេទិកាមីក្រូប្លុកកំពុងធ្វើឲ្យប៉ះពាល់ ដល់សេរីភាពសារព័ត៌មាន។

ការស្ទង់មតិតាម Twitter ដែលលោកលោក Musk បានធ្វើនៅពេលក្រោយក៏បានបង្ហាញថា ភាគច្រើននៃអ្នកឆ្លើយតបចង់ឲ្យគណនីនេះ ស្ដារឡើងវិញភ្លាមៗ។ Twitter មិនបានឆ្លើយតបភ្លាមៗចំពោះសំណើ របស់សារព័ត៌មានសម្រាប់ការអត្ថាធិប្បាយទេ។ ការត្រួតពិនិត្យរបស់សារព័ត៌មាន បានបង្ហាញគណនី ត្រូវបានព្យួររួមមានអ្នកសារព័ត៌មាន មកពី New York Times, CNN និង Washington Post ត្រូវបានបញ្ចូលឡើងវិញ។

មន្ត្រីមកពីប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស និងសហភាពអឺរ៉ុប មុននេះបានថ្កោលទោសការផ្អាកនេះ។ វគ្គដែលអ្នកស្រាវជ្រាវសន្តិសុខដ៏ល្បីម្នាក់ បានដាក់ស្លាក “ការសម្លាប់រង្គាលនៅយប់ថ្ងៃព្រហស្បតិ៍” កំពុងត្រូវបានអ្នករិះគន់ចាត់ទុកថា ជាភស្តុតាងថ្មីរបស់លោក Musk ចាត់ទុកខ្លួនលោកថា ជាអ្នកនិយាយដោយសេរី ដោយលុបបំបាត់ការនិយាយ និងអ្នកប្រើប្រាស់ដែលលោកមិនចូលចិត្ត។

ភាគហ៊ុនក្នុងក្រុមហ៊ុន Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលដឹកនាំដោយលោក Musk បានធ្លាក់ចុះ ៤.៧ភាគរយកាលពីថ្ងៃសុក្រ ហើយបានបង្ហាញ ពីការខាតបង់ប្រចាំសប្តាហ៍ដ៏អាក្រក់បំផុត របស់ពួកគេចាប់តាំងពីខែមីនា ឆ្នាំ ២០២០ ដោយអ្នកវិនិយោគ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការរំខានរបស់លោក និងអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

លោក Roland Lescure ដែលជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម របស់បារាំង បានបង្ហោះនៅលើ Twitter កាលពីថ្ងៃសុក្រថា បន្ទាប់ពីលោក Musk ផ្អាកអ្នកកាសែត លោកនឹងផ្អាកសកម្មភាពផ្ទាល់ខ្លួន របស់គាត់នៅលើ Twitter ។ លោកស្រី Melissa Fleming ប្រធានផ្នែកទំនាក់ទំនងរបស់អង្គការ សហប្រជាជាតិបានបង្ហោះសារថា នាងមានការរំខានយ៉ាងខ្លាំង ចំពោះការផ្អាកនេះ ហើយថា “សេរីភាពប្រព័ន្ធផ្សព្វផ្សាយមិនមែន ជារបស់លេងទេ”។
ការិយាល័យការបរទេសអាល្លឺម៉ង់ បានព្រមាន Twitter ថាក្រសួងមានបញ្ហាជាមួយនឹងចំណាត់ការ ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាន៕ ដោយ៖លី ភីលីព

Most Popular

To Top