បច្ចេកវិទ្យា

ប្រទេសចិន បាញ់បង្ហោះផ្កាយរណប ពិសោធន៍អវកាសមួយទៀតហើយ

ស៊ីឆាង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ប្រទេសចិនកាលពីថ្ងៃសុក្របានបាញ់បង្ហោះរ៉ុក្កែត Long March-11 ដោយដាក់ផ្កាយរណបនៅក្នុងលំហមួយទៀត តាមផែនការរបស់ប្រទេសនេះ។

គ្រាប់រ៉ុក្កែតនេះបានផ្ទុះពី មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang នៅភាគនិរតីនៃប្រទេសចិន ហើយបានបញ្ជូនផ្កាយរណប Shiyan-21 ទៅកាន់គន្លងដែលបានកំណត់ទុកជាមុន។ Shiyan មានន័យថា “ពិសោធន៍” ជាភាសាចិន ចំណែកផ្កាយរណប Shiyan ទើបនឹងបាញ់បង្ហោះនឹងត្រូវប្រើសម្រាប់ការផ្ទៀងផ្ទាត់ក្នុងគន្លង នៃបច្ចេកវិទ្យាអវកាសថ្មី។

មជ្ឈមណ្ឌលបាញ់បង្ហោះបាននិយាយថា វាគឺជាបេសកកម្មហោះហើរលើកទី ៤៥៦នៃរ៉ុក្កែតស៊េរី Long March ៕ ដោយ៖លី ភីលីព

Most Popular

To Top