បរទេស៖ ក្រសួងការពារជាតិ នៃប្រទេសរុស្សីកាលពីថ្ងៃចន្ទម្សិលមិញ នេះបានប្រកាសថាមីស៊ីលប្រឆាំងប្រព័ន្ធការពារ ដែនអាកាសរបស់អាមេរិក AGM-88 ចំនួន៤គ្រាប់ត្រូវបាន គេរកឃើញថាបានបាញ់ប្រហារមកលើតំបន់ Belgorod នៃប្រទេសរុស្សីជាប់ព្រំដែនអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍ បានបន្ថែមទៀតថាប្រព័ន្ធការពាររបស់រុស្សីនៅក្នុងតំបន់ Donetsk និង Lugansk ព្រមទាំង តំបន់ Zaporozhye បានរារាំងគ្រាប់មីស៊ីលប្រភេទនេះបានចំនួន៦គ្រាប់ផងដែរតាមរយៈប្រព័ន្ធការពារ Uragan system
ដែលជាអាវុធសលពីសម័យសូវៀត។
ព័ត៌មាននេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលអ៊ុយក្រែនបានធ្វើការវាយប្រហារសំដៅទីក្រុង Belgorod និងតំបន់មួយចំនួន ទៀតនៅក្នុងតំបន់តាំងតែពីថ្ងៃអាទិត្យហើយបានសម្លាប់មនុស្សម្នាក់និងរបួសជាច្រើននាក់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី