ភ្នំពេញ ថ្ងៃពុធ ទី២២ ធ្នូ ២០២២៖ កម្មវិធី Kid-Kathon សម្រាប់ជំនាន់ទី ៣ បានប្រព្រឹត្តិទៅយ៉ាងរលូន ក្រោមការរៀបចំឡើងពីសំណាក់ Tech for Kids Academy ដោយមាន ការឧបត្ថម្ភផ្តាច់មុខរបស់ Smart Axiata និងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់សិស្សក្នុងការដោះស្រាយបញ្ហារយៈបច្ចេកវិទ្យា។
កម្មវិធី Kid-Kathon គឺជាកម្មវិធីបណ្តុះបណ្តាលរយៈពេលមួយថ្ងៃសម្រាប់កុមារ និងវ័យជំទង់កម្រិតវិទ្យាល័យចាប់ពីអាយុ១២ ទៅ ១៧ឆ្នាំ ក្នុងគោលបំណងបណ្តុះការយល់ដឹងអំពីការដោះស្រាយបញ្ហានានាដែលកំពុងតែកើតមានឡើងក្នុងសហគមន៍ ក៏ដូចជានៅទូទាំងសាកលលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី។
សម្រាប់ជំនាន់ទី៣នៃកម្មវិធីមួយនេះ សិស្សានុសិស្សចំនួន ៣៦ នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់កម្មវិធីកំព្យូទ័រខ្នាតតូចហៅថា Micro:Bit ក៏ដូចជាការអនុវត្តស្វែងរកដំណោះស្រាយប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ ទៅតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនីមួួយៗ។
កម្មវិធី Kid-Kathon ដែលបានប្រព្រឹត្តទៅអស់៣ជំនាន់ចាប់តាំងពីដើមឆ្នាំ២០២២ មានយុវសិស្សចូលរួមសរុបជាង ១០៨ នាក់ ដោយមានមកពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ កំពត និងបាត់ដំបងផដែរ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយចំពោះភាពជោគជ័យនៃកម្មវិធីមួយនេះ។
«Smart Axiata តែងតែមានទស្សនៈវិស័យក្នុងការក្លាយខ្លួនទៅជាក្រុមហ៊ុនជើងឯកឌីជីថលនៅកម្ពុជា។ ពួកយើងជឿជាក់ថា ការអភិវឌ្ឍធនធានមនុស្ស ពិតជាមានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលទេពកោសល្យកម្រិតអន្តរជាតិ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត ។ កម្មវិធី Kid-Kathon មិនត្រឹមតែចូលរួមក្នុងការបង្រៀនយុវជនជំនាន់ក្រោយរបស់យើងអំពីទំនួលខុសត្រូវសង្គមនោះទេ ប៉ុន្តែក៏ផ្តល់ឱកាសឲ្យពួកគេក្នុងការបង្ហាញពីចំណាប់អារម្មណ៍ ក៏ដូចជាទេពកោសល្យរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហានានាតាមរយៈបច្ចេកវិទ្យាផងដែរ។»
លោក ពិដោ លីដែត នាយកប្រតិបត្តិ និងស្ថាបនិកនៃក្រុមហ៊ុន Tech for Kids Academy ក៏បានលើកឡើងពីការយល់ឃើញស្រដៀងគ្នាអំពីសមិទ្ធិផលនៃកម្មវិធីបណ្តុះបណ្តាលមួយនេះដែរ។
«កម្មវិធី Kid-Kathon ផ្តល់ឱកាសឲ្យក្មេងៗដែលមានឆន្ទៈខ្ពស់ចូលរួមក្នុងការដោះស្រាយបញ្ហាសង្គម តាមរយៈការជួបមនុស្សថ្មីៗ និងធ្វើការជាក្រុម ការគិតពិចារណាស៊ីជម្រៅ ក៏ដូចជាការស្គាល់កាន់តែ ច្បាស់អំពីបញ្ហាដែលពិភពលោកកំពុងជួបប្រទះ។ យើងសង្ឃឹមថាកម្មវិធីមួយនេះអាចចូលរួមចំណែកក្នុងការអភិវឌ្ឍនិងជម្រុញឲ្យក្មេងៗជំនាន់ក្រោយឲ្យក្លាយជាអ្នកដោះស្រាយបញ្ហាដែលប្រើប្រាស់បច្ចេកវិទ្យាវ័យក្មេងប្រកបដោយភាពច្នៃប្រឌិត ហើយស្របតាមបរិបទកម្ពុជា។»
ជាមួយនឹងបេសកកម្មក្នុងការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍លេខ ១ និងជាទីស្រលាញ់ពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បាននិងកំពុងព្យាយាមខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវបេសកកម្មរបស់ខ្លួនក្នុងការជំរុញរបៀបរស់នៅបែបឌីជីថលនៅកម្ពុជា និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយ គម្លាតអក្ខរកម្មឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឲ្យក្លាយជាអ្នកដឹកនាំឌីជីថលលំដាប់ពិភពលោក។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd.ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiataគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smartគឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smartបាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Musicក្រុមហ៊ុន Appleនិង ក្រុមហ៊ុន Facebookក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិងសេវា SmartNas។ ក្រុមហ៊ុន Smartមានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smartជីវិតរស់រវើក!