សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនផលិតសូហ្វវែរអាជីវកម្ម Salesforce កំពុងបញ្ឈប់បុគ្គលិកប្រហែល ៨០០០នាក់ ឬ១០ភាគរយ នៃកម្លាំងការងាររបស់ខ្លួន ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បន្តកាត់ចេញបញ្ជីប្រាក់បៀវត្សរ៍ ដែលពង្រីកយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលនៃការចាក់សោរជំងឺរាតត្បាត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ការកាត់បន្ថយបានប្រកាសកាលពីថ្ងៃពុធ ដែលធំជាងគេក្នុងប្រវត្តិសាស្ត្រ ២៣ ឆ្នាំរបស់ក្រុមហ៊ុន San Francisco បង្កើតឡើងដោយអតីតនាយកប្រតិបត្តិ Oracle លោក Marc Benioff ។ Benioff បានត្រួសត្រាយវិធីសាស្រ្ត នៃការជួលសេវាកម្មសូហ្វវែរ ទៅកាន់ឧបករណ៍ភ្ជាប់អ៊ីនធើណេត ហើយក៏ជាគំនិតមួយ ត្រូវបានគេស្គាល់ថា ជា “កុំព្យូទ័រCloud” ។
ការបញ្ឈប់ការងារកំពុងត្រូវបានធ្វើឡើង នៅពេលមានការរង្គោះរង្គើក្នុងជួរកំពូលរបស់ Salesforce។ សហនាយកប្រតិបត្តិដែលជ្រើសរើស ដោយដៃរបស់លោក Benioff លោក Bret Taylor ជាប្រធានក្រុមហ៊ុន Twitter នៅពេលការលក់ ដ៏គួរឲ្យធុញទ្រាន់របស់ខ្លួន ទៅឱ្យមហាសេដ្ឋី Elon Musk បានចាកចេញពី Salesforce ។ បន្ទាប់មក សហស្ថាបនិក Slack លោក Stewart Butterfield បានចាកចេញ។ Salesforce បានទិញ Slack កាលពីពីរឆ្នាំមុនក្នុងតម្លៃជិត ២៨ ពាន់លានដុល្លារ។
យោងតាមក្រុមហ៊ុនបានឲ្យដឹងថា បុគ្គលិក Salesforce ដែលបាត់បង់ការងារនឹងទទួលបាន ប្រាក់ឈ្នួលជិត៥ខែ ធានារ៉ាប់រងសុខភាព ធនធានការងារ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ Benioff ឥឡូវនេះជានាយកប្រតិបត្តិតែមួយគត់ នៅ Salesforce បានប្រាប់និយោជិតនៅក្នុងសំបុត្រថា លោកបានស្តីបន្ទោសខ្លួនឯង ចំពោះការបញ្ឈប់ការងារបន្ទាប់ពី បានបន្តជួលយ៉ាងចាស់ដៃ ចូលទៅក្នុងជំងឺរាតត្បាតដោយមានជនជាតិអាមេរិក រាប់លាននាក់ធ្វើការពីផ្ទះ និងតម្រូវការបច្ចេកវិទ្យា របស់ក្រុមហ៊ុនកើនឡើង៕ ដោយ៖លី ភីលីព