ស្វីស ៖ វេទិកាសេដ្ឋកិច្ចពិភពលោក បាននិយាយប្រាប់ឲ្យដឹងថា មហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk មិនស្ថិតនៅក្នុងបញ្ជីភ្ញៀវ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ របស់នាយកប្រតិបត្តិអាជីវកម្ម អ្នកដឹកនាំពិភពលោក និងអ្នកកំណត់និន្នាការ វប្បធម៌នៅទីក្រុង Davos ប្រទេសស្វីស ទោះបីជាម្ចាស់ Twitter អះអាងយ៉ាងណាក៏ដោយ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
អ្នកគួរឲ្យកត់សម្គាល់ពីប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen រហូតដល់តារាសម្តែង Idris Elba កំពុងប្រមូលផ្តុំគ្នានៅទីក្រុង Alpine ក្នុងសប្តាហ៍នេះ ដើម្បីនិយាយអំពីបញ្ហាសកល ជាច្រើនចាប់ពីសង្រ្គាមរហូតដល់ការប្រែប្រួល អាកាសធាតុ និងផលប៉ះពាល់ នៃបច្ចេកវិទ្យាលើសន្តិសុខ។
លោក Musk មិននៅទីនោះទេ ទោះបីជាលោក និយាយថា លោកត្រូវបានអញ្ជើញ ក៏ដោយ ចំណែកអ្នកនាំពាក្យ វេទិការលោក Yann Zopf បានទាត់សម្តីចោល កាលពីថ្ងៃអង្គារ ដោយនិយាយថា ពេលវេលាចុងក្រោយ ដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla ទទួលបានការអញ្ជើញគឺមិនមែនឆ្នាំនេះ និងមិនមែនថ្មីៗនេះទេ ជាលើកចុងក្រោយកាលឆ្នាំ ២០១៥ ។
លោក Musk បាននិយាយលើ Tweet កាលពីថ្ងៃទី ២២ ខែធ្នូថា ហេតុផលរបស់ខ្ញុំ ក្នុងការបដិសេធការអញ្ជើញ Davos មិនមែនដោយសារតែខ្ញុំគិតថា ពួកគេបានចូលរួមក្នុងការបំផ្លិចបំផ្លាញ ដ៏អាក្រក់នោះទេ ប៉ុន្តែដោយសារតែវាស្តាប់ ទៅគួរឲ្យធុញឡើយ ។
លោកមិនបានបញ្ជាក់ថា ពេលណាលោកទទួលបានការអញ្ជើញនោះទេ ប៉ុន្តែពេលវេលារបស់ tweet បានណែនាំថាវាសម្រាប់ឆ្នាំនេះ។ Musk មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់សារព័ត៌មាន The Associated Press សម្រាប់ការអត្ថាធិប្បាយពីថ្ងៃអង្គារទេ។
លោក Zopf បាននិយាយថា អ្នករៀបចំបានពង្រីកការអញ្ជើញលោក Musk ជាប្រធានរបស់ក្រុមហ៊ុន Tesla ដើម្បីចូលរួម២ឬ៣ដងក្នុងទសវត្សរ៍ឆ្នាំ ២០១០ ជាចុងក្រោយនៅឆ្នាំ ២០១៥ ប៉ុន្តែលោកមិនដែលចុះឈ្មោះ ឬចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនោះទេ៕