បច្ចេកវិទ្យា

តេឡេស្កុបអវកាស James Webb របស់ណាសារកឃើញ សញ្ញាមានជីវិតក្នុងពពកទឹកកក

អាមេរិក៖យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា តេឡេស្កុបអវកាស James Webb របស់អង្គការអវកាសណាសា បានផ្តិតយករូបភាពសំខាន់ៗមួយចំនួន នៃព្រំដែនចុងក្រោយក្នុងប្រវត្តិសាស្ត្រ ដោយបញ្ជូនរូបភាពលម្អិតនៃតំបន់ឆ្ងាយដាច់ស្រយាល ដែលសីតុណ្ហភាពធ្លាក់ចុះដល់ -២៧០អង្សាសេ។

ប្រភេទម៉ូលេគុល ដែលបង្កើតជាបណ្តុំតំបន់មានជីវិត ត្រូវបានគេរកឃើញនៅតំបន់ដ៏ជ្រៅ នៃពពកទឹកកក។ ដោយប្រើកែវយឺតអវកាស James Webb របស់ណាសា “NASA” ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ពីវត្តមានរបស់មេតាន និងអេតាណុល ក៏ដូចជាសមាសធាតុតូចៗមានអាសូត និងស្ពាន់ធ័រ។ នៅលើផែនដី ប្រភពនៃមេតានរួមមាន ការបំភាយចេញពីដីសើម មហាសមុទ្រ កន្លែងចាក់សំរាម និងការចិញ្ចឹមគោ ខណៈអេតាណុលភាគច្រើន បានមកពីម្សៅ និងស្ករដែលមានជាតិជូរ ។

ពួកគេត្រូវបានគេរកឃើញប្រហែល ៥០០ ឆ្នាំពន្លឺពីផែនដី នៅក្នុងតំបន់ដែលមានសីតុណ្ហភាព ពី -២៧០ ដល់ -២៥០អង្សាសេ មិនធ្លាប់មានពីមុនមក។ ក្រុមអន្តរជាតិបានចំណាយពេល ៣០ម៉ោង ដើម្បីសង្កេតមើលតំបន់២ ក្នុងពពកម៉ូលេគុល Chameleon I ដ៏ក្រាស់ និងពិបាកស៊ើបអង្កេត ដែលផ្កាយវ័យក្មេង រាប់សិបកំពុងបង្កើត។

តេឡេស្កុបដ៏មានអានុភាពរបស់ NASA បានបញ្ជូនរូបភាព និងទិន្នន័យលម្អិតមកវិញ ដែលអ្នកវិទ្យាសាស្ត្រហៅថា Ice Age អាចកំណត់អត្តសញ្ញាណម៉ូលេគុលបាន។ រូបភាពនៅផ្នែកខាងលើ នៃអត្ថបទនេះ បង្ហាញពីតំបន់កណ្តាលនៃ Chameleon I ជាមួយនឹងពពកដ៏ត្រជាក់ និងខៀវស្រងាត់ពណ៌ខៀវ បំភ្លឺដោយពន្លឺនៃផ្កាយវ័យក្មេង (ឃើញជាពណ៌ទឹកក្រូច)។

វាជាពន្លឺពីផ្កាយនោះ និងអ្នកផ្សេងទៀត នៅក្នុងផ្ទៃខាងក្រោយ ត្រូវបានប្រើដើម្បីរកឃើញទឹកកកក្នុងពពក ដែលស្រូបយកពន្លឺផ្កាយ ដែលឆ្លងកាត់ពួកវា។ សាស្ត្រាចារ្យ Martin McCoustra អ្នកជំនាញខាងតារាសាស្ត្រ បាននិយាយថា នេះគឺជាការគួរឲ្យរំភើប សម្រាប់ហេតុផល២៕ ដោយ៖លី ភីលីព

Most Popular

To Top