បច្ចេកវិទ្យា

អាចម៍ផ្កាយផ្ទុះ ចេញពីតំបន់ខាងក្រៅនៃប្រព័ន្ធព្រះអាទិត្យ បង្កឲ្យមានជីវិតនៅលើផែនដីកាលពី ៤,៦ ពាន់លានឆ្នាំមុន

អាមេរិក៖ ការសិក្សាថ្មីមួយបានបង្ហាញថា ដុំភ្លើងដ៏អស្ចារ្យដែលដំណើរចេញពីតំបន់ ខាងក្រៅនៃប្រព័ន្ធព្រះអាទិត្យ បាននាំជីវិតមករស់នៅលើផែនដីយើងកាលពី ៤,៦ ពាន់លានឆ្នាំមុន បន្ទាប់ពីអ្នកវិទ្យាសាស្ត្របានរកឃើញ អាចម៍ផ្កាយបុរាណទាំងនេះមានផ្ទុកសារធាតុជាច្រើន បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Massachusetts Institute of Technology និង Imperial College London បានរកឃើញអាចម៍ផ្កាយ បុរាណទាំងនេះមានផ្ទុកសារធាតុ Carbonaceous Chondrite ដែលមានប៉ូតាស្យូម និងស័ង្កសី។ ប៉ូតាស្យូមជួយបង្កើតអង្គធាតុរាវរបស់កោសិកា ខណៈស័ង្កសីមានសារសំខាន់ក្នុងការបង្កើត DNA ។


ក្រុមការងារបានរកឃើញថា ថ្មអវកាសទាំងនេះបង្កើតបានដប់ភាគរយនៃថ្មអវកាសបាន វាយលុកមកលើភព ផែនដីក្នុងអំឡុង ពេលកើតរបស់វា។ ៩០ភាគរយផ្សេងទៀតបានមកពីសម្ភារៈដែលមិនមែនជាកាបូន (NC) នៃប្រព័ន្ធព្រះអាទិត្យ។


” វេជ្ជបណ្ឌិត Nicole Nie អ្នកដឹកនាំការស្រាវជ្រាវបានប្រាប់ SWS ថា ការសិក្សារបស់យើងបំពេញបន្ថែម និងបញ្ជាក់ពី លទ្ធផល របស់គ្នាទៅវិញទៅមកតាមវិធីជាច្រើន ។ ក្នុងចំណោមធាតុងាយនឹងបង្កជាហេតុក្នុងកម្រិតមធ្យម ប៉ូតាស្យូម គឺងាយនឹងបង្កជាហេតុតិចតួចបំផុត ខណៈស័ង្កសីជាធាតុមួយដែលងាយនឹងបង្កជាហេតុបំផុត៕

Most Popular

To Top