បច្ចេកវិទ្យា

ដំណាក់កាលទី២ នៃទីតាំងរ៉ាដាអង្កេតលំហអាកាស របស់ប្រទេសចិន ចាប់ផ្តើមការសាងសង់ ជាផ្លូវការហើយ

ប៉េកាំង៖នេះបើយោងតាមវិទ្យាស្ថាន បច្ចេកវិទ្យាប៉េកាំងបានឲ្យដឹងថា ដំណាក់កាលទីពីរនៃទីតាំងរ៉ាដា អង្កេតលំហអាកាសរបស់ប្រទេសចិន ដែលដាក់ឈ្មោះថា “China Compound Eye” បានចាប់ផ្តើមសាងសង់កាលពីថ្ងៃអង្គារ នៅភាគនិរតីទីក្រុង Chongqing ប្រទេសនេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ទីតាំងរ៉ាដា អង្កេតលំហអាកាស គ្របដណ្តប់លើផ្ទៃដីជាង២០ ហិចតា ហើយដំណាក់កាលថ្មី នឹងឃើញការសាងសង់រ៉ាដា ២៥ កាំមានភាពច្បាស់ខ្ពស់ ដែលកាំនីមួយៗមានអង្កត់ផ្ចិត ៣០ ម៉ែត្រ ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំ ២០២៥។

មជ្ឈមណ្ឌល China Compound Eye នឹងត្រូវប្រើដើម្បីសង្កេត និងចាប់យករូបភាពនៃវត្ថុក្នុងលំហដ៏ជ្រៅ ដែលមានកម្រិតច្បាស់ខ្ពស់ រួមទាំងអាចម៍ផ្កាយ ព្រះច័ន្ទ និងភពដូចផែនដី បម្រើដល់ការងារការពារអាចម៍ផ្កាយជិតផែនដី និងការស្រាវជ្រាវវិទ្យាសាស្ត្រភព។
ការសាងសង់របស់វាមានបីដំណាក់កាល ដោយដំណាក់កាលទីមួយមានរ៉ាដាទំហំ ១៦ ម៉ែត្រចំនួន ៤ បានបញ្ចប់កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីការបញ្ចប់នៃដំណាក់កាលទី ៣ របស់វាកន្លែងនេះត្រូវបានគេរំពឹងថា នឹងមានរ៉ាដាច្រើនជាង ១០០ទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top