បច្ចេកវិទ្យា

TikTok គ្រោងបង្កើត មជ្ឈមណ្ឌលទិន្នន័យ អឺរ៉ុប២បន្ថែមទៀត ចំពេលមានការភ័យខ្លាច អំពីឯកជនភាព 

ទីក្រុងឡុងដ៍៖ TikTok បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងរៀបចំផែនការមជ្ឈមណ្ឌល ទិន្នន័យអឺរ៉ុបចំនួន២បន្ថែមទៀត ដោយសារកម្មវិធីចែករម្លែក វីដេអូដ៏ពេញនិយមគ្រប់គ្រងដោយប្រទេសចិនកំពុងស្វែងរក ការបន្ធូរបន្ថយការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីទិន្នន័យឯកជនភាព សម្រាប់អ្នកប្រើប្រាស់របស់ខ្លួននៅលោកខាងលិច យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

TikTok ត្រូវបានរងការរិះគន់ពីអាជ្ញាធរអ៊ឺរ៉ុប និងអាមេរិកជុំវិញការព្រួយបារម្ភថា វាអាចទាញយកទិន្នន័យអ្នកប្រើប្រាស់ យ៉ាងច្រើន ហើយបញ្ជូនវាទៅប្រទេសចិន។ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនសម្រាប់ប្រតិបត្តិការអ៊ឺរ៉ុប លោក Rich Waterworth បាននិយាយលើប្លុកថា ដំណាក់កាលកម្រិតខ្ពស់នៃការបញ្ចប់ផែនការមួយជាមួយអ្នកផ្តល់សេវាភាគីទី៣ សម្រាប់មជ្ឈមណ្ឌលទិន្នន័យទី២ នៅអៀរឡង់។ វាបានប្រកាសមជ្ឈមណ្ឌល ដំបូងរបស់ខ្លួននៅទីនោះកាលពីឆ្នាំមុន។

TikTok ក៏កំពុងពិភាក្សាក្នុងការបង្កើត មជ្ឈមណ្ឌលទិន្នន័យអឺរ៉ុបទី៣ ដោយមិនបានបញ្ជាក់ពីទីតាំង។លោក Waterworth បានបន្តថា ទាក់ទងនឹងការផ្ទុកទិន្នន័យក្នុងស្រុក ស្របតាមកំណើននៃសហគមន៍របស់យើង យើងកំពុងស្វែងរកការពង្រីកសមត្ថភាពផ្ទុកទិន្នន័យនៅអឺរ៉ុបរបស់យើង។ ទិន្នន័យសម្រាប់អ្នកប្រើប្រាស់ TikTok អឺរ៉ុបនឹងត្រូវបានផ្លាស់ប្តូរទៅកាន់មជ្ឈមណ្ឌលថ្មីចាប់ពីឆ្នាំនេះ។

TikTok មានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់យុវវ័យ ប៉ុន្តែភាពជាម្ចាស់របស់ចិនបានបង្កើន ការភ័យខ្លាចថាទីក្រុងប៉េកាំងអាចប្រើប្រាស់វាដើម្បីប្រមូលទិន្នន័យ របស់អ្នកប្រើប្រាស់លោកខាងលិច ឬជំរុញការនិទានរឿង និងព័ត៌មានមិនពិតដែលគាំទ្រប្រទេសចិន។ TikTok ត្រូវបានគ្រប់គ្រងដោយ ByteDance ដជាក្រុមហ៊ុនចិនបានផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរីកាលឆ្នាំ ២០២០។

មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានព្រមាននាយកប្រតិបត្តិ Shou Zi Chew កាលពីខែមុនថាក្រុមហ៊ុននឹងត្រូវអនុវត្តតាមច្បាប់ឌីជីថលថ្មីរបស់ប្លុកដែលមាន ២៧ ប្រទេស៕

ដោយ៖លី ភីលីព

Most Popular

To Top