ចិន៖គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ី Hangzhou បានប្រកាសកាលពីថ្ងៃទី ១២ ខែកុម្ភៈថា បច្ចេកវិទ្យា 6G នឹងត្រូវប្រើប្រាស់ ក្នុងព្រឹត្តិការណ៍ Asian Games លើកទី ១៩ នៅទីក្រុង Hangzhou រដ្ឋធានីនៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិនក្នុងគោល បំណង បង្កើតព្រឹត្តិការណ៍កីឡាប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងឆ្លាតវៃ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
បច្ចេកវិទ្យានេះសំដៅលើផ្ទៃឆ្លាតវៃអាចកំណត់រចនាសម្ព័ន្ធឡើងវិញបានដែលជាសម្ភារៈសិប្បនិម្មិតផ្តល់អំណាចដោយ AI ។ វាគឺជាវេទិកាដ៏ឆ្លាតវៃធ្វើឲ្យមានមុខងារជាច្រើនដូចជា ការជីកយករ៉ែទិន្នន័យ ការទំនាក់ទំនង ការប្រមូលថាមពល និងការដឹងដោយដំណើរការដោយផ្ទាល់នូវរលកបញ្ជូនព័ត៌មានបំភ្លឺនៅកម្រិតរាងកាយ។
អ្នកជំនាញម្នាក់បាននិយាយថា វាត្រូវបានបង្កើតឡើងដោយឯករាជ្យដោយប្រទេសចិន និងមានការប្រើប្រាស់ថាមពលទាប និងប្រសិទ្ធភាពខ្ពស់អាចកាត់បន្ថយការប្រើប្រាស់ថាមពល ខណៈបង្កើនប្រសិទ្ធភាពនៃការបញ្ជូនសញ្ញា។
អ្នកជំនាញបន្ថែមថា យើងបានធ្វើការធ្វើតេស្តិ៍នៅកន្លែងកីឡាជាច្រើននៃកីឡា Hangzhou Asian Games បន្ទាប់ពីរួម បញ្ចូល គ្នានូវបច្ចេកវិទ្យាផ្ទៃឆ្លាតវៃអាចកំណត់រចនាសម្ព័ន្ធឡើងវិញបានជាមួយនឹងស្ថានីយ៍មូលដ្ឋាន អាំងតង់ស៊ីតេនៃ សញ្ញាក្នុងតំបន់ ដែលមានសញ្ញាខ្សោយពីមុនគឺធំជាងមុន ១០ ដង ដែលធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការទំនាក់ទំនង។
បច្ចេកវិទ្យានេះនៅតែស្ថិតក្រោមការស្រាវជ្រាវ និងអភិវឌ្ឍន៍ ហើយត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញជាសាធារណៈ ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអាស៊ី Hangzhou ចាប់ពីថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី៨ ខែតុលា៕
ដោយ៖លី ភីលីព