បរទេស៖កាសែត La Repubblica ចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានសរសេរថារដ្ឋាភិបាលនៃប្រទេសអ៊ីតាលី កំពុង ធ្វើការពិចារណាក្នុងការជ្រើសរើសយកជម្រើសក្នុងការបញ្ជូនយន្តហោះ ចម្បាំងរបស់ខ្លួនទៅឲ្យប្រទេសអ៊ុយក្រែន។
ប្រភពចេញផ្សាយដោយកាសែតដដែល បានបន្តទៀតថាកិច្ចព្រមព្រៀងដែល កំពុងស្ថិតនៅលើតុពិភាក្សានោះគឺជឿជាក់ ថាមានចំនួនយន្តហោះចម្បាំងចំនួន៥ដែល អាចនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងអំឡុង នៃដំណើរបំពេញទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ជាផ្លូវការទៅកាន់រដ្ឋធានីក្រុងគៀវ។
យន្តហោះចម្បាំងដែលអាចផ្តល់ទៅឲ្យអ៊ុយក្រែន នោះមានដូចជាយន្តហោះស៊េរីចាស់ AMX A-11 Ghibli ដែលប្រើប្រាស់សម្រាប់វាយប្រហារគោលដៅ នៅផ្ទាល់ដីនិងក៏ដូចជាយន្តហោះប្រភេទ Tornado ផងដែរ។
ទោះបីជាយ៉ាងណាក្តីកាសែតនេះបានសរសេរថា កញ្ចប់យន្តហោះចម្បាំងនេះនឹងអាចក្លាយ ទៅជាគំនិតផ្តួចផ្តើមដំបូង គេ ដែលជឿជាក់ថាចំនួនរបស់វានឹងមិនអាចធ្វើការ កែប្រែស្ថានភាពនៅលើដែនអាកាសរបស់អ៊ុយក្រែន បានឡើយ៕
ប្រែសម្រួល៖ស៊ុនលី