បច្ចេកវិទ្យា

ថ្មរបស់ Galaxy S23ប្រើប្រាស់បានយូរជាង Galaxy S22 ដែរឬទេ?

កូរ៉េ៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ការត្អូញត្អែរដ៏ធំបំផុតរបស់ អអ្នកប្រើប្រាស់អំពី ស្មាតហ្វូន Galaxy S22 កាលពីឆ្នាំមុនគឺថា ថ្មរបស់វាមិនមានរយៈពេលយូរគ្រប់គ្រាន់ក្នុងការសាកម្តងឡើយ ប៉ុន្តែវាជា សំណាងល្អ Samsung បានដោះស្រាយ បញ្ហា កង្វះខាតជាមួយនឹង Galaxy S23 ទើបនឹងចេញថ្មីៗនេះ រួមមានថ្មធំជាង និងដំណើរការថាមពលមានប្រសិទ្ធភាពជាងមុន។


Galaxy S23 មិនផ្តល់ថាមពលថ្មដែលបំបែកកំណត់ត្រានោះទេ ប៉ុន្តែវាគ្រប់គ្រាន់នៃការកែលម្អដើម្បីធ្វើឲ្យអតិថិជនមាន អារម្មណ៍ស្រួលក្នុងការប្រើប្រាស់វានៅថ្ងៃដ៏មមាញឹកដោយមិនចាំបាច់យកឆ្នាំងសាក។ នោះច្រើនជាងអ្វីសម្រាប់ Galaxy S22 បានធ្វើឲ្យអ្នកប្រើប្រាស់មានការថប់បារម្ភអំពីថ្មក្នុងរយៈពេលយូរដែលចំណាយពេលនៅឆ្ងាយពីព្រីភ្លើង។


ទូរស័ព្ទ Android តូចៗដូចជា Galaxy S23 និង Galaxy S22 អាចជារឿងពិបាកចូលមក នោះហើយជាមូលហេតុ ដែលក្រុមហ៊ុន Samsung ធ្វើការជួសជុលនេះទៅលើស្មាតហ្វូនអេក្រង់ ៦.១ អ៊ីញរបស់ខ្លួន។ Samsung បានបង្កើនសមត្ថភាពថ្មរបស់ Galaxy S23 ដល់ទៅ ២០០ mAh បើប្រៀបធៀបទៅនឹង Galaxy S22 ។


ទូរស័ព្ទថ្មីនេះមានថាមពលថ្ម ៣៩០០ mAh ខណៈឧបករណ៍កាលពីឆ្នាំមុនមានថាមពល ៣៧០០mAh ។ ប៉ុន្តែនោះមិនមែន ជាកត្តាតែមួយគត់ដែលជះឥទ្ធិពលដល់អាយុកាលថ្មនោះទេ។ គ្រួសារ Galaxy S23 ដំណើរការលើប្រព័ន្ធដំណើរការ Snapdragon 8 Gen 2 របស់ក្រុមហ៊ុន Qualcomm ត្រូវបានកែលម្អជាពិសេសសម្រាប់ស៊េរី Galaxy S23 ។ ក្រុមហ៊ុន Samsung និយាយថា ខួរក្បាលប្រភេទថ្មីនេះ នាំមកនូវប្រសិទ្ធភាពថាមពលកាន់តែប្រសើរ រួមចំណែកដល់អាយុកាលថ្មរបស់ទូរស័ព្ទកាន់តែយូរ។


សូម្បីតែបន្ទាប់ពីចំណាយពេលខ្លីជាមួយ Galaxy S23 ការផ្លាស់ប្តូរទាំងនេះគឺគួរឲ្យកត់សម្គាល់ នៅពេលខ្លះថ្មរបស់ Galaxy S22 នឹងធ្លាក់ចុះដល់ ៣០s ឬ ៤០s នៅប្រហែលម៉ោង ៩ យប់ បន្ទាប់ពីថ្ងៃដ៏យូរនៅក្នុងការិយាល័យ៕

ដោយ៖លី ភីលីព

Most Popular

To Top