អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា Meta កាលពីថ្ងៃសុក្របានកាត់បន្ថយតម្លៃកាស Quest របស់ខ្លួនក្នុងការប្តេជ្ញា ទាក់ទាញមនុស្សកាន់តែច្រើនសម្រាប់ ឧបករណ៍របស់ខ្លួន និងចូលទៅក្នុងពិភពនិម្មិត ដោយលោក Mark Zuckerberg បានប្រកាសថា ជាអនាគតនៃប្រព័ន្ធអ៊ីនធើណេត។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានកាត់បន្ថយតម្លៃកាសស្តាប់ Quest Pro virtual reality (VR) ទើបនឹងដាក់លក់នាពេលថ្មីៗនេះ ដោយមួយភាគបីទៅ ១,០០០ដុល្លារ ហើយតម្លៃនៃម៉ូដែល Quest 2 ដែលមានតម្លៃថ្លៃបំផុតរបស់ខ្លួន ពី ៧០ ទៅ ៤៣០ ដុល្លារ វាបានប្រកាសនៅក្នុងប្លុក។
Meta បាននិយាយលើសារបង្ហោះថា គោលដៅរបស់យើងតែងតែបង្កើតផ្នែករឹង ដែលមានតម្លៃសមរម្យ សម្រាប់មនុស្សជាច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីទាញយកអត្ថប្រយោជន៍ពីអ្វីដែល VR មានផ្តល់ជូន ។ តម្លៃទាបសម្រាប់ Meta Quest 2 នឹងចូលជាធរមានជាអន្តរជាតិនៅថ្ងៃអាទិត្យ។ តម្លៃ Quest Pro ត្រូវបានកាត់បន្ថយនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក ហើយត្រូវបានអនុវត្តជាអន្តរជាតិនៅថ្ងៃទី ១៥ខែមីនា ។
នេះបើយោងតាមក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា ជាងមួយឆ្នាំបន្ទាប់ពីការប្តូរឈ្មោះខ្លួនឯង ពីបណ្តាញផ្សពផ្សាយសង្គមយក្សអាមេរិក Facebook ទៅជា Meta បណ្តាញសង្គម titan កំពុងខិតខំធ្វើឲ្យ Metaverse ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។
ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ក្រុមហ៊ុនបានកាត់បន្ថយការឃោសនាបំផ្លើសនេះបន្តិច ដោយសារវាពិបាកក្នុងការឈានដល់គោលដៅ បង្កើតពិភពនិម្មិតអន្តរកម្ម ដែលខ្លួនមើលឃើញថា ជាដំណាក់កាលបន្ទាប់នៃសកម្មភាពអនឡាញ។ Meta កាលខែតុលាបានបង្ហាញកំណែ Quest Pro នៃកាសស្តាប់ការពិតនិម្មិតរបស់ខ្លួនត្រូវបានរចនាឡើងសម្រាប់អ្នកជំនាញធ្វើការ៕ ដោយ៖លី ភីលីព