បច្ចេកវិទ្យា

ណាសា បានព្រមានពីអាចម៍ផ្កាយ បំផ្លាញទីក្រុង មានទំហំប៉ុនប៉ម Leaning Tower of Pisa នឹងបុកផែនដី នាឆ្នាំ២០៤៦

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា អង្គការអវកាសអាមេរិក NASA បានព្រមានអាចម៍ផ្កាយ ដែលបំផ្លាញទីក្រុងទំហំប៉ុនប៉ម Leaning Tower of Pisa អាចនឹងបុកមកផែនដី នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ឆ្នាំ២០៤៦ ហើយទីក្រុង Los Angeles និង Washington DC របស់អាមេរិក ក្លាយជាតំបន់ដែលមានផលប៉ះពាល់បំផុត។

អាចម៍ផ្កាយ 2023 DW ត្រូវបានបញ្ជាក់ នៅថ្ងៃទី ២៨ ខែកុម្ភៈ មានឱកាសមួយក្នុង ៥៦០នៃផលប៉ះពាល់នៅថ្ងៃទី ១៤ ខែកុម្ភៈ វេលាម៉ោង ៤:៤៤ ល្ងាច ប៉ុន្តែកន្លែងដែលវានឹងធ្លាក់ចុះ មិនទាន់ដឹងនៅឡើយទេ។ តំបន់ផលប៉ះពាល់បានព្យាករណ៍លាតសន្ធឹង ពីមហាសមុទ្រឥណ្ឌា ទៅមហាសមុទ្រប៉ាស៊ីហ្វិក និងភាគខាងលិចទៅឆ្នេរសមុទ្រភាគខាងកើត នៃសហរដ្ឋអាមេរិក។

ការបុកគ្នានៃ2023 DW ប្រវែង៥០ម៉ែត្រ ជាមួយភពផែនដីរបស់យើងនឹងអាចប្រៀបធៀប ទៅនឹងព្រឹត្តិការណ៍ Tunguska 12-megaton ដែលបានធ្លាក់ចូល ទៅក្នុងស៊ីបេរីកាលពី ១១៤ ឆ្នាំមុន។ អាចម៍ផ្កាយមានកម្ពស់ ៤៨ម៉ែត្រនេះ បានបង្កឲ្យមានការផ្ទុះនុយក្លេអ៊ែរនឹងបំផ្លាញ តំបន់ទីប្រជុំជនដ៏ធំមួយ ប៉ុន្តែវាបានធ្លាក់ចូលទៅក្នុងព្រៃ ដោយធ្វើឲ្យដើមឈើជាង ៨០លានដើម៕ ដោយ៖លី ភីលីព

Most Popular

To Top