(ភ្នំពេញ) ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣៖ ពិភពលោកទាំងមូលសុទ្ធតែបានដឹងឭ និងឃើញពីភាពអស្ចារ្យក៏ដូចជាអានុភាពដ៏មហិមារបស់ត្រកូលស្មាតហ្វូន Samsung Galaxy S23 Series នេះហើយ។ ពិសេសជាងនេះទៅទៀត Samsung Galaxy S23 Series គឺត្រូវបានរចនាបថឡើងនូវ ពណ៌ថ្មីដ៏ទាក់ទាញ…រូបរាងស៊ិចស៊ី…បំពាក់នូវកំពូលកាមេរ៉ា…បច្ចេកវិទ្យាថ្មីៗ…និងកម្លាំងម៉ាស៊ីនកាន់តែធំជាងមុន!
កំពូលស្មាតហ្វូន Samsung Galaxy S23 Series គឺជាទូរស័ព្ទស្មាតហ្វូនដំបូងគេបង្អស់ដែលត្រូវបានក្រាលដោយកញ្ចក់ការពារដ៏រឹងមាំទាំងមុខទាំងក្រោយនៃកញ្ចក់Corning Gorilla Glass Victus 2 ជំនាន់ចុងក្រោយបំផុត និងមានស៊ុមការពារព័ទ្ធជុំវិញដ៏រឹងមាំ Armor Aluminum ផងដែរ និងជាពិសេសមានប្រព័ន្ធការពារជ្រាបទឹកកម្រិតខ្ពស់ IP68 ធន់នឹងការធ្លាក់ចូលក្នុងទឹកបានដល់ជម្រៅ 1 ម៉ែត្រ ក្នុងរយៈពេល 30 នាទី។

លើសពីនេះកំពូលស្មាតហ្វូន Samsung Galaxy S23 Series ក៏ត្រូវបានរចនាឡើងជាមួយនឹងរូបរាងដ៏ស៊ិចស៊ី ដែលមានលក្ខណៈសម្គាល់របស់ Galaxy ជាមួយនឹងកាមេរ៉ាបែបផុសតម្រៀមជាជួរបញ្ឈរដ៏ស្រស់ស្អាត និងមានផ្ទៃអេក្រង់ពន្លាតធំជាងមុនជាមួយនឹងគែមរចនាបែបថ្មីដែលផ្ដល់នូវភាពងាយស្រួលក្នុងការចាប់កាន់។ អ្វីដែលកាន់តែពិសេសអស្ចារ្យទៅទៀតនោះ គឺនៅពេលដែលយើងមើលទៅចំពីមុខទូរស័ព្ទយើងនឹងឃើញថាអេក្រង់កោងកាន់តែផុសអណ្ដែតឡើង ដែលធ្វើឱ្យអ្នកប្រើប្រាស់ទទួលបាននូវអារម្មណ៍ ដូចជាកាន់អេក្រង់ជាជាងកាន់តួទូរស័ព្ទប្រើអ៊ីចឹង…!

រីឯជម្រើសពណ៌វិញ គឺមានពណ៌ថ្មីដ៏ទាក់ទាញបំផុតនៃប្រណិតភាព និងភាពស្រស់ស្អាតជាមួយនឹងពណ៌ដែលបានពីធម្មជាតិ ដូចជា៖ ពណ៌មាសបែកស (Cream), ពណ៌ស្វាយស្រាល (Lavender), ពណ៌ខ្មៅ (Phantom Black) និងពណ៌បៃតង (Green) ដែលជាពណ៌ដ៏ពេញនិយមបំផុតសម្រាប់អតិថិជនទាំងអស់ជាទីស្រឡាញ់។
ក្រុមហ៊ុន សាមសុង គឺតែងតែនាំយកនូវបទពិសោធន៍ថ្មីៗ…ប្លែកបំផុត និងងាយស្រួលបំផុតក្នុងការប្រើប្រាស់សម្រាប់អតិថិជនទាំងអស់របស់ សាមសុង។ តោះនៅចាំអីទៀតចាប់ផ្តើមទទួលយកនូវអារម្មណ៍ភ្ញាក់ផ្អើលដ៏អស្ចារ្យគ្មានព្រំដែនរាល់ថ្ងៃ ឥឡូវនេះភ្លាមទៅ…! ជាមួយការថែមជូនពិសេស Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ, ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារជាមួយគម្រោងស្មាតល្អរយៈពេល12ខែ, បង់រំលស់ជាមួយធនាគារ AEON +(0$ Down Payment) +ដោយគ្មានការប្រាក់ (0%) រយៈពេល 12 ខែ >> 9 month (គិតចាប់ពីថ្ងៃទិញ).
បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានប័ណ្ណធានាត្រឹមត្រូវពីខាងក្រុមហ៊ុន។
បន្ថែមពីនេះទៅទៀត ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តយុទ្ធនាការផ្សេងៗនៅទូទាំងពិភពលោកក្នុងការគាំទ្រ និងធ្វើយ៉ាងណាដើម្បីឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!






